Lopetegui និយាយពីអនាគត Luka Modric ជាមួយ Real Madrid

យោងតាមសម្ដីរបស់លោក Julen Lopetegui គ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid មិនមានបំណងអនុញ្ញាតឱ្យខ្សែបម្រើ Luka Modric ចាកចេញពីក្លិបឡើយ។

Modric ត្រូវបានគេចាត់ទុកថា ជាកីឡាករខ្សែបម្រើកណ្តាលដ៏ល្អបំផុតមួយនៅលើពិភពលោក ហើយជាពិសេសបានជួយប្រទេសក្រូអាត ឱ្យឈានទៅដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសរុស្ស៊ី ដែលពួកគេបានចាញ់បារាំង ៤-២ កាលពីខែមុន។

មួយរយៈពេលនេះ មានការលើកឡើងថា Real Madrid នឹងបើកទ្វារសម្រាប់ការផ្ទេរកីឡាករវ័យ 32 ឆ្នាំរូបនេះ ហើយជាមួយនឹងពាក្យចចាមអារ៉ាមថា Inter Millan, Chelsea និង Man Utd ស្ថិតក្នុងចំណោមក្រុមដែលមានសក្តានុពលដើម្បីឆក់យក មុនពេលរដូវកាលដោះដូរកីឡាករត្រូវបានបិទ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីជ័យជម្នះ 3-1 លើក្រុម Juventus ក្នុងរដ្ឋ Maryland កាលពីថ្ងៃអាទិត្យ លោក Lopetegui បានទទូចថា អតីតកីឡាករ Tottenham នឹងមិនចាកចេញពី Santiago Bernabeu នោះទេ។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា: «ខ្ញុំគិតថាម្ចាស់ក្លឹបក៏ធ្លាប់បានបញ្ជាក់ម្ដងដែរហើយ ចឹងខ្ញុំមិនគិតថាមានអ្វីបន្ថែមទៀតទេ»។

ខ្ញុំបាននិយាយជាមួយ Modric បន្ទាប់ពីការប្រកួត World Cup ហើយយើងនឹងឃើញគាត់ សម្រាប់ការហ្វឹកហាត់នៅថ្ងៃទី 8 ខែនេះ បន្ទាប់មកនៅថ្ងៃទី 15 គឺជាការប្រកួតដ៏ពិសេសដំបូងរបស់ពួកយើង”។

“អ្វីដែលខ្ញុំបានប្រាប់គាត់គឺជារឿងឯកជន ប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់បាន គឺថាគាត់គឺជា កីឡាករដែលខ្ញុំចូលចិត្តមើល ហើយខ្ញុំពិតជារំភើបណាស់ដែលមានគាត់នៅជាមួយយើង ។

ហើយលោក Lopetegui បានបដិសេធ ចំពោះការលើកឡើងថា Real Madrid កំពុងតែព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Neymar ឬ Eden Hazard ដើម្បីជំនួសកីឡាករ Cristiano Ronaldo ។

គួរបញ្ជាក់ផងដែរថា Real Madrid កំពុងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ក្របខ័ណ្ឌ UEFA Super Cup ដែលត្រូវប្រកួតជាមួយក្រុម Atletico Madrid ។ នេះគឺជាការជួបគ្នារវាង ម្ចាស់ពានវង្វាន់ UEFA Champions League និងម្ចាស់ពានរង្វាន់ UEFA Europa league ៕

Leave A Comment

Your email address will not be published. Required fields are marked *