ព័ត៌មានខ្លី៖ Arsenal បញ្ជាក់ពីការវិលត្រលប់មកហ្វឹកហាត់វិញរបស់ Lucas Torreira

ខ្សែបម្រើប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal Lucas Torreira បានវិលត្រឡប់មកហ្វឹកហាត់ពេញលេញជាមួយក្លឹបវិញហើយ ក្រោយពីមានការភ័យខ្លាចពីការរងរបួសជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។

ខ្សែបម្រើរូបនេះត្រូវបានគេប្ដូរចេញនៅពេលពាក់កណ្តាលការប្រកួត ក្រោយរងការប៉ះទង្គិចគ្នារវាងក្រុមអ៊ុយរូហ្គាយ ជាមួយម៉ិកស៊ិកហើយត្រូវបានគេប្រទះឃើញដោយដាក់ស្អំទឹកកកលើកំភួនជើងរបស់គាត់កំឡុងពេលតង់ទី 2 ។

កីឡាករវ័យ 22 ឆ្នាំរូបនេះមិនទាន់ចាប់ផ្តើមលេងពេញលេញជាមួយ Arsenal នៅឡើយទេនៅរដូវកាលនេះ ប៉ុន្តែក្រុមអ្នកគាំទ្រពិតជាអស់សង្ឃឹមក្នុងការមើលឃើញអតីតគ្រូបង្វឹកក្រុម Sampdoria ដែលបានលក់គាត់ឱ្យ Arsenal ក្រោមការដឹងនាំរបស់ Unai Emery ។

គួរបញ្ជាក់ផងដែរថា Torreira បានវិលត្រលប់មកហ្វឹកហាត់វិញហើយ សម្រាប់ត្រៀមធ្វើដំណើរទៅកាន់ Newcastle ក្រោយពីបានបង្ហោះរូបថតហ្វឹកហាត់នៅ London Colney កាលពីថ្ងៃអង្គារនេះ។

Newcastle មានត្រឹមតែ 1 ពិន្ទុពីការប្រកួតក្របខ័ណ្ឌ Premier League 4 លើកដំបូងរបស់ពួកគេ ខណៈពេលដែល Arsenal មាន 6 ពិន្ទុ ដោយចាញ់2 និងឈ្នះ2៕

Leave A Comment

Your email address will not be published. Required fields are marked *