Man City កំពុងសម្លឹងមើលកីឡាករថ្មី ដើម្បីជំនួសខ្សែប្រយុទ្ធម្នាក់របស់ខ្លួនបច្ចុប្បន្ន

នេះបើតាមការបញ្ជាក់របស់ Metro របស់អង់គ្លេសបានឲ្យដឹងថា Man City បាននឹងកំពុងសម្លឹងមើលកីឡាករថ្មី ដើម្បីមកជំនួសកន្លែងរបស់ Aguero។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Man City ក្នុងឆ្នាំ 2011 ក្នុងកិច្ចព្រមព្រៀង 38 លានផោនពីក្លិប Atletico Madrid ហើយក៏ជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ក្លឹបដែលមាន 204 គ្រាប់។

ទោះបីជាមានការភ័ន្តច្រឡំខ្លះអំពីរយៈពេលនៃកុងត្រារបស់ Aguero ក៏ដោយ ក៏កីឡាករអាហ្សង់ទីនរូបនេះមានពេល 2 រដូវទៀតដើម្បីបន្តនៅ Etihad ។ Aguero នឹងមានអាយុ 32 ឆ្នាំនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់ ហើយនឹងត្រូវបានអនុញ្ញាតអោយចាកចេញដោយឥតគិតថ្លៃ។

ខ្សែប្រយុទ្ធរូបនេះធ្លាប់បាននិយាយថា គាត់មានបំណងចង់ត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ ដើម្បីបញ្ចប់អាជីពរបស់គាត់នៅទីនោះ ឬក៏ទៅលេងឱ្យក្លឹប Independiente ម្តងទៀត។ Aguero បាននិយាយថា “កិច្ចសន្យារបស់ខ្ញុំជាមួយក្រុម Manchester City នឹងផុតកំណត់នៅឆ្នាំ 2020 បន្ទាប់មកខ្ញុំនឹងត្រលប់ទៅផ្ទះរបស់ខ្ញុំនៅឯ Independiente។

លោក Guardiola មានអារម្មណ៍ថា ខ្សែបម្រើកណ្តាលគឺជាតំបន់ពិសេសតែមួយគត់នៃក្រុមរបស់គាត់ ដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ ហើយគេជឿជាក់ថានឹងមានការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅខាងមុខនេះ ដើម្បីមកជំនួសកន្លែង Aguero មុនពេលគាត់ចាកចេញ ៕

Leave A Comment

Your email address will not be published. Required fields are marked *