Man City ដាក់តម្លៃផ្ដាច់កុងត្រារបស់ Kevin De Bruyne ឡើងកប់

ថ្មីៗនេះក្លឹប Manchester City បានបង្ហើបតម្លៃខ្លួនរបស់ Kevin De Bruyne រហូតដល់ទៅ ២៥០លានផោន ប្រសិនបើមានក្លឹបណាចង់បាន។

គួរបញ្ជាក់ដែរថា ការដាក់តម្លៃថ្លៃបែបនេះ ក៏ដោយសារតែ Pep Guardiola ថា Kevin De Bruyne គឺមិនមែនសម្រាប់លក់ទេបើទោះជាបច្ចុប្បន្នរូបគេកំពុងញាំញីដោយសាររបួសយ៉ាងណាក៏ដោយ។

De Bruyne គឺជាឆ្អឹងខ្នងរបស់ Man City ក្នុងដំណើរឆ្ពោះទៅលើកពាន Premier League កាលពីរដូវកាលមុនរបស់ក្លឹប។ យ៉ាងណារូបគេបានអវត្តមានរយៈពេលយូរ និងត្រូវសម្រាករហូតដល់ខែវិច្ឆិកា ដោយសាររបួសជង្គង់។

ខ្សែបម្រើរូបនេះគឺជាសំណព្វចិត្តរបស់អ្នកចាត់ការ មេឃខៀវ ហើយទើបតែចុះកុងត្រា៦ឆ្នាំបន្ថែមកាលពីដើមឆ្នាំ ធ្វើឲ្យក្លឹបណាដែលចង់បានរូបគេត្រូវចំណាយក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក។ យ៉ាងណា Pep បាននិយាយថាទោះមានអ្នកហ៊ានឲ្យថ្លៃខ្ពស់ក៏លោកមិនលក់ដែរ៕

Leave A Comment

Your email address will not be published. Required fields are marked *