Merry first or buy house first

តើគួររៀបការមុន ឬទិញផ្ទះមុន?

សំនួរមួយដែលតែងតែផុសឡើងសម្រាប់អ្នកមិនទាន់រៀបការ និងមិនទាន់មានផ្ទះជារបស់ខ្លួនគឺ តើគួររៀបការមុន ឬទិញផ្ធះមុន?

មុននឹងឆ្លើយសំនួរខាងលើ យើងខ្ញុំសូមលើកយកចំនុចមួយចំនួនមកបង្ហាញសិន ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត៖
ផ្ទះដែលអ្នកទិញអាចជាទ្រព្យ ហើយក៏អាចជាបំណុលផងដែរ។

ប្រសិនបើអ្នកមិនទាន់មានប្រាក់គ្រប់គ្រាន់ទេ ហើយអ្នកចង់ទិញផ្ទះមុនរៀនការនោះ អាចធ្វើឲ្យអ្នកជួបការលំបាកមួយចំនួនដូចជា អ្នកត្រូវប្រើប្រាក់ដែលអ្នកសន្សំបាន បូករួមទាំងត្រូវខ្ចីលុយខាងក្រៅមកបន្ថែម មានធនាគារជាដើម ដែលអាចធ្វើឲ្យអ្នកមិនមានប្រាក់គ្រប់គ្រាន់ និងពន្យាពេលរៀបការទៀតផង។ ម៉្យាងវិញទៀត ផ្ទះនឹងត្រូវក្លាយជាកូនបំណុលមួយយ៉ាងធំ ដែលអ្នកត្រូវតែគិត និងដោះស្រាយជារៀងរាល់ខែ។

house and couple

ផ្ទុយទៅវិញ ប្រសិនបើអ្នករៀបការហើយ សឹមគិតគួរទិញផ្ទះតាមក្រោយ ក៏អាចជាជម្រើសល្អមួយដែរ ព្រោះអ្នកអាចយកលុយដែលនៅសល់ពីចំណងដៃ និងលុយខ្លះដែលអ្នកមាន ទៅទិញផ្ទះ ហើយអាចងាយស្រួលក្នុងការគ្រប់គ្រងចំណាយផ្សេងៗ បើទោះបីជាអ្នកត្រូវខ្ចីលុយគេមកបង្រ្គប់ក៏ដោយ។

កត្តាមួយទៀតដែលអ្នកត្រូវគិតគឺ ពេលវេលា និងទំនាក់ទំនងរបស់អ្នកទាំងពីរ៖
មុនពេលរៀបការ អ្វីក៏អាចមានការប្រែរប្រួលដែរ ដូចជាមិនចុះសម្រុងគ្នា បញ្ហាគ្រួសារ បញ្ហាផ្ទាល់ខ្លួនជាដើម។ ម៉្យាងវិញទៀត ការទិញផ្ទះអ្នកត្រូវតែសិក្សាឲ្យបានហ្មត់ចត់ ទាំងទីតាំង និងតម្លៃ។ ជាពិសេសបើអ្នកទិញផ្ទះដោយជ្រើសរើសការបង់រំលស់ជាមួយម្ចាស់បុរី ឬធនាគារ នោះប្រហែលជាមិនតិចជាង១០ឆ្នាំទេ។ ទាំងនេះអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងក្នុងការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍របស់អ្នក ឬត្រូវពន្យាពេលយូរទៀតផង។

យ៉ាងណាមិញ បើអ្នករៀបការ និងបានចុះអេតាស៊ីវិលត្រឹមត្រូវ ទើបជាពេលវេលាស័ក្ដិសមសម្រាប់ការទិញគេហដ្ឋានថ្មី ព្រោះចំណងទំនាក់ទំនងក៏មានភាពរឹងមាំ និងការរៀបចំការចំណាយក៏អាចមានភាពងាយស្រួលផងដែរ៕

Leave A Comment

Your email address will not be published. Required fields are marked *