2. Zan Zhu Points massage

របៀបក្នុងការបំបាត់ការឈឺក្បាល ឬស្រ្តេស ដោយមិនចាំបាច់ប្រើថ្នាំ

នៅពេលដែលអ្នកឈឺក្បាល ឬស្រេស ហើយមិនមានថ្នាំនៅក្បែរខ្លួន វាហាក់ដូចជាលំបាកណាស់សម្រាប់អ្នកមែនទេ? ប៉ុន្តែវាមិនចឹងទេ! មានវិធីសាស្រ្តបែបវិទ្យាសាស្ត្រមួយអាចជួយអ្នកបាន។
ខាងក្រោមនេះគឺជាវិធីម៉ាស្សាដោយខ្លួនឯង នៅពេលអ្នកមានអារម្មណ៍តានតឹង ឈឺក្បាល ឬក៏ស្រ្តេស មិនថាកើតឡើងដោយសារការងារ ឬការសិក្សានោះទេ វាសុទ្ធតែអាចជួយអ្នកបានទាំងអស់។
ដំបូងអ្នកត្រូវរកទីកន្លែងផាលសុខភាពណាមួយ ដើម្បីសម្រាក ហើយធ្វើការម៉ាស្សា ដែលត្រូវចំណាយពេលប្រហែលជា ១ ទៅ ២នាទីតែប៉ុណ្ណោះ។ តោះសាកល្បងទាំងអស់គ្នា៖

1. Yintang Point Massage

ទី១. ចូរធ្វើការម៉ាស្សាថ្មមៗ ប្រហែល១០ទៅ១៥វិនាទី ត្រង់ចំណុចប្រជុំចិញ្ចើម ឬហៅថា ភ្នែកទីបី។ ត្រង់នេះគឺជាកន្លែងឆ្លងកាត់រវាងច្រមុះ និងថ្ងាស ដែលសម្រាប់បំបាត់ភាពនឿយហត់អស់កំលាំង និងល្អសម្រាប់ភ្នែកទៀតផង។

 

2. Zan Zhu Points massage
ទី២. ម៉ាស្សាត្រង់ចំណុចស៊ីមីទ្រី នៃគល់ចញ្ចើមទាំងសងខាង ប្រមាណជា ៣០វិនាទី ទៅ១នាទី នោះវាអាចជួយសម្រួលដល់ការដកដង្ហើម ការហៀរសំបោរ និងតឹងច្រមុះ។

 

3. Yingxiang Points massage
ទី៣. ចំណុចនេះគឺឋិតនៅត្រង់ផ្នែកខាងលើនៃក្រអូមមាត់ដែលស្របត្រង់ទៅភ្នែកទាំងគូរបស់អ្នក។ ពេលដែលអ្នកធ្វើការម៉ាស្សាត្រង់នេះ គឺជួយបំបាត់ការឈឺក្រាល ឈឺធ្មេញ និងបំបាត់ស្រ្តេស ហើងជាពិសេស វាជួយបើកសរសៃឈាមត្រង់នេះ ឲ្យធ្វើការបានស្រួល។

 

4. Tian Zhu Points massage
ទី៤. នៅពេលអ្នកធ្វើការម៉ាស្សាត្រង់ផ្នែកខាងលើ នៃកញ្ចឹងករបស់អ្នក វាអាចជួយ បំបាត់តឹងច្រមុះ ការឈឺចាប់នៅក្នុងភ្នែក និងត្រចៀក និងម៉្យាងទៀតជួយសម្រួលដល់ការ ឈឺក្បាលធ្ងន់ធ្ងរ និងជំងឺឈឺក្បាលប្រកាំង។

 

5. Shuai Gu Points massage
ទី៥. ត្រង់ចំនុចខាងលើត្រចៀកប្រហែល ២ទៅ៣សង់ទីម៉ែត្រ ដែលជាទូទៅគេហៅថា ចំនុចប្រសាត ឬចក្ខុបសាទ។ ពេលម៉ស្សាត្រង់ចំណុចនេះ គឺអាចជួយដល់ការរោយភ្នែក និងបន្ថយសម្ពាតតានតឹង។

 

6. He Gu Points massage
ទី៦. ចំណុចនេះគឺឋិតនៅត្រង់ផ្នែកខ្នងដៃ ដែលនៅចន្លោះ មេដៃ និងចង្អុលដៃ។ វិពិតជាអាចជួយបំបាត់ការឈឺខ្នង ឈឺធ្មេញ និងជួយសម្រួលសំពាតសាច់ដុំក្នុងបំពង់កផងដែរ៕

ប្រភពព័ត៌មានបានមកពី៖ Bright Side និង Springer.com

Leave A Comment

Your email address will not be published. Required fields are marked *