Real Madrid ប្រាប់រឿងត្រៀមទិញ Neymar និង Mbappe

កីឡាករសញ្ជាតិបារាំង Kylian Mbappe កំពុងត្រូវបានមើលឃើញដោយប្រធានក្លិប Real Madrid លោក Florentino Perez ប្រសិនបើពួកគេមិនអាចទទួលបានការផ្ទេរយកកីឡាករ Neymar ពី PSG នាពេលខាងមុខនេះ។

ការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ការផ្លាស់ផ្ទេរសំរាប់ Mbappe នឹងមានតំលៃថោកជាង ការទិញយក Neymar ដែលអាចអនុញ្ញាតឱ្យក្រុមយក្ស La Liga មួយនេះមានលទ្ធភាពក៏បន្ត ក្នុងការចុះហត្ថលេខា ខ្សែប្រយុទ្ធម្នាក់ទៀតផងដែរអាចជា Harry Kane, Roberto Firmino ឬក៏ Mauro Icardi ដែលធ្លាប់បានបង្ហាកការចាប់អារម្មណ៍។

Frenkie de Jong របស់ក្លឹប Ajax ក៏ត្រូវបានគេចាត់ទុកថា ជាគោលដៅដែលអាចទៅចូលរួមជាមួយ Madrid ខណៈពេលដែលក្លឹបមួយនេះ កំពុងព្យាយាមធ្វើឱ្យក្រុមរបស់ពួកគេមានភាពស្រស់ស្រាយឡើងវិញ ក្រោយពីការរងសម្ពាតយ៉ាងខ្លាំងក្នុងក្របខ័ណ្ឌ La Liga នារដូវកាលនេះ៕