Messi ចង់បានខ្សែបម្រើកម្នាក់របស់ Lazio

Lionel Messi បាននិយាយថា ចង់ឱ្យក្លឹប Barcelona នាំយក Sergei Milinkovic-Savic មកកាន់ទឹកដី Camp Nou ខណៈពេលដែលក្រុមយក្ស La Liga កំពុងសំលឹងមើលទៅខ្សែបម្រើ ដើម្បីមកជួយក្រុមក្នុងរដូចកាលនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌អេស្បាញ Don Balon ។

ទោះបីជា Frenkie de Jong និង Adrien Rabiot គឺជាជំរើសផ្សេងមួយទៀតសម្រាប់លោក Ernesto Valverde ក៏ដោយ ក៏កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនរួបនេះ ជឿជាក់ថា ក្លឹបគួរតែពិចារណាលើកីឡាករអន្តរជាតិសឺប៊ី ដែលបច្ចុប្បន្នកំពុងលេងនៅក្នុងក្លិប Lazio ។

Milinkovic-Savic ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបមួយចំនួនផងដែរ ចាប់តាំងពីការបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ពិភពលោកបានយ៉ាងល្អ។ ក្រុមបីសាចក្រហម Manchester United ក៏ត្រូវបានគេជឿជាក់ថា ជាក្លឹបដែលកំពុងតាមយ៉ាងស្អិតទៅលើកីឡាករវ័យ 23 ឆ្នាំនេះផងដែរ ៕