គ្រូបង្វឹកអាសង់ទីន និយាយរឿងអនាគត Messi ជាមួយក្រុមជម្រើសជាតិ

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Jorge Burruchaga និយាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងមកជួយក្រុមជម្រើសជាតិវិញនៅឆ្នាំ ២០១៩។ នេះបើតាមការអេះរបស់គាត់ផ្ទាល់តែម្ដង


គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធឆ្នើម និងជាម្ចាស់ពាន Balon d’Or ៥សម័យកាល កីឡាករ Lionel Messi បានខកខានមកលេងឲ្យក្រុមអាហ្សង់ទីន ចាប់តាំងពីចាញ់បារាំង នៅវគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងទឹកដីរុស្ស៊ីមកម្លេះ ហើយក៏ធ្លាប់មានពាក្យចរចាមអារ៉ាមថា គាត់ចង់លាលែងពីក្រុមជម្រើសជាតិអាសង់ទីនតែម្ដង។

ទន្ទឹមនឹងនេះ អ្នកចាក់ការទូទៅអាសង់ទីនបាននិយាយថា៖ ” Messi អាចនឹងមកជួយក្រុមជម្រើសជាតិវិញ នៅឆ្នាំក្រោយនេះ ក្នុងព្រឹត្តិការណ៍ Copa America ក្នុងទឹកដីប្រទេសប្រេស៊ីល ” ។

លោកបានបន្តថា៖ ” អត់មានកាលបរិច្ឆេទពិតប្រាកដទេ តែបច្ចុប្បន្ន គាត់មិនទាន់មកជួយក្រុម ក្នុងឆ្នាំនេះឡើយ ហើយវាក៏មិនអាចទៅរួចដែរ ដែលថា Messi អត់មកអាហ្សង់ទីនវិញនោះ។ ខ្ញុំជឿជាក់ថា គេនឹងមកវិញនៅឆ្នាំ ២០១៩នេះ ” ៕