ការព្រួយបារម្ភពី Mesut Ozil មុនពេល Arsenal ប៉ះ Tottenham

យោងតាមសារព័ត៌មានរបស់ Metro របស់អង់គ្លេសបានចុះផ្សាយថា Mesut Ozil ត្រូវបានគេមើលឃើញថា នឹងមានការព្រួយបារម្ភចំពោះវត្តមានរបស់គាត់ជាមួយក្រុម Arsenal ពេលប៉ះក្រុម Tottenham ក្រោមការដឹកនាំរបស់លោក Unai Emery។

កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ជាមួយប្រាក់ប្រចាំសប្ដាហ៍តម្លៃ 350.000 ផោន ហើយបានអវត្តមាន ក្នុងការទទួលជ័យជម្នះ 2-1 លើក្រុម Bournemouth កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ពេលសួរថា តើហេតុអ្វីបានជារូបគេមិនបានចូលរួម សម្រាប់ការប្រកួតនេះ លោក Emery បានលើកឡើងថា គាត់មានបញ្ហា លើសមត្ថភាព ក្នុងតួនាទីជាខ្សែបម្រើ ចំពោះភាពរឹងមាំ និងកម្លាំង ទើបអវត្តមានពេលប៉ះជាមួយក្រុម Bournemouth ។

លោក Lan Wright អតីតខ្សែប្រយុទ្ធ Arsenal បានប្រាប់កាសែត The Times ថា “ពាក្យរបស់ Unai Emery គួរឱ្យសរសើរណាស់។ ហើយអ្វីដែលអស្ចារ្យទៀតនោះគឺ Unai Emery បានធ្វើការសម្រេចចិត្ត និងបញ្ជូនសារមួយទៅកាន់បន្ទប់សម្លៀកបំពាក់ ថាឲ្យ Ozil សង្កត់ធ្ងន់ទៅលើកាយសម្បទា ដែលវាជាកង្វល់សម្រាប់ Ozil ផ្ទាល់តែម្ដង”។

“គាត់គឺជាកីឡាករដ៏ល្អបំផុតរបស់យើង ហើយអ្នកគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងចំពោះគាត់ ខណៈពេលដែល Henrikh Mkhitaryan ក៏ជាកីឡាករដ៏ល្អម្នាក់ដែរ តែគាត់ហាក់ដូចជាកំពុងព្យាយាមសម្របខ្លួនជាមួយទម្រង់លេងរបស់ Arsenal នាពេលនេះ។ នោះគឺជាអ្វីដែលក្រុមកាំភ្លើងធំត្រូវលីសែង៕