OZil នឹងត្រលប់ទៅលេងនៅ Real Madrid វិញ

“Ozil នឹងត្រលប់មកលេងនៅ Real Madrid វិញ ប្រសិនបើគាត់លេងដូចនេះរាល់សប្តាហ៍” – នេះបើតាមសំដីរបស់លោក Merson ដែលចុះផ្សាយដោយ The Goal ។

យោងតាមអតីតកីឡាករកាំភ្លើងធំ Paul Merson បានអោយដឹងថា កីឡាករកាំភ្លើងធំ Arsenal រូបនេះ បានឈានដល់កម្រិតខ្ពស់ក្នុងការលេងជាមួយក្រុមកាំភ្លើងធំនាពេលប៉ុន្មានសប្ដាហ៍នេះ។ គាត់បន្ថែមថា Mesut Ozil ធ្លាប់បានបង្ហាញទម្រង់បែបបទ ដែលលេចធ្លោរខ្លាំងនៅក្នុងក្លឹប Real Madrid ។

 

តួនាទីរបស់កីឡាករវ័យ 30 ឆ្នាំ ក្រោមការដឹកនាំរបស់លោក Unai Emery មិនទាន់មានភាពជឿជាក់ទេសម្រាប់ការប្រកួតដំបូងៗ មុនពេលយុទ្ធនាការថ្មីៗនេះកើតឡើង ចំពេលដែលការប៉ាន់ប្រមាណថាអ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នា។

ពីមុន តួរនាទីរបស់ Ozil នៅក្នុងក្រុមត្រូវបានជំនួសដោយកីឡាករជាច្រើន ប៉ុន្តែអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះបានរកគ្រាប់បាល់បាន 3 គ្រាប់ និងបញ្ជូនបាល់បាន ១គ្រាប់ ក្នុងការប្រកួត 4 លើកចុងក្រោយ នៅ Premier League ។ ជាពិសេស ការបង្ហាញទម្រង់លេងយ៉ាងល្អថ្មីរបស់ Ozil បានកើតឡើង ជាមួយនឹង Leicester City។

លោក Merson បានប្រាប់ទូរទស្សន៍ Sky Sports ថា: “គាត់នឹងវិលត្រឡប់មកកាន់ក្លឹប Real Madrid ក្នុងរយៈពេល 6 ខែទៀត ប្រសិនបើគាត់អាចលេងដូចនេះរាល់សប្តាហ៍។ នោះជារបៀបដែលគាត់លេងល្អ។ នោះជារឿងដ៏តានតឹង ហើយក៏ជាអ្វីដែលគាត់អាចធ្វើបាននៅថ្ងៃណាមួយផងដែរ”។


បន្ទាប់ពីចូលរួមជាមួយក្រុម Real Madrid ខ្សែបម្រើ Ozil បានក្លាយជាកីឡាករឆ្នើមខ្លាំងក្នុងទ្វីបអឺរ៉ុប ក្នុងអំឡុងពេល 3 ឆ្នាំនៅលើទឹកដី Santiago Bernabeu ។

ក្នុងការបង្ហាញខ្លួនចំនួន 159លើក រូបគាត់បានស៊ុតបាល់បញ្ចូលទីចំនួន 27 គ្រាប់ និងជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 81 ផងដែរ ជាពិសេសបានជួយឱ្យក្រុមអធិរាជស ឈ្នះពានរង្វាន់ La Liga, ពានរង្វាន់ Copa del Rey និង Spanish Super Cup កំឡុងពេលនោះ។


ការបង្ហាញខ្លួនបានល្អនេះហើយ ដែលក្រុមកាំភ្លើងធំតាមទិញក្នុងតម្លៃ 42,4 លានផោន (ស្មើនឹង 54,4 លានដុល្លារអាមេរិក) ទៅកាន់កីឡាដ្ឋាន Emirates ដែលជាកន្លែងគាត់បានឈ្នះពាន FA Cup ចំនួន៣លើកផងដែរ។

កាលពីដើមឆ្នាំនេះ Ozil បានបន្តកិច្ចសន្យាជាមួយ Arsenal រហូតដល់ឆ្នាំ 2021 ដែលមានតម្លៃខ្លួន 350,000 ផោនក្នុងមួយសប្តាហ៍ ( 449,000 ដុល្លារ) ៕