តោះមកមើលប្រធានក្លឹប PSG និយាយពី Mbappe និងNeymar តិចមើល

ប្រធានក្លឹប Paris Saint-Germain បាននិយាយសរសើរកីឡាករទាំងពីររបស់ខ្លួនថា ជាកីឡាករឆ្នើមខ្លាំង និងល្អបំផុតនៅក្នុងពិភពលោក ស្របពេលដែល Neymar ទើបតែត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីល និង Kylian Mbappe ក៏ជាអ្នកដែលជួយឲ្យបារាំងលើកពានបាល់ទាត់ពិភពលោក និងបានឈ្នះពានកីឡាករល្អក្មេងជាងគេនៅរុស្ស៊ីផងដែរ។

លោក Al-Khelaifi បានបន្ថែមទៀតថា “ចំពោះខ្ញុំ នេះមិនមែនជាការលំអៀងនោះទេ តែវាគឺជាការពិតដែលពួកគេទាំងពីរនាក់គឺមានសម្ថភាពខ្លស់ដែលអាចប្រជែង និងប្រៀបធៀបជាមួយកីឡាករដូចជា Cristiano Ronaldo, Lionel Messi និង Antoine Griezmann ជាដើម។

ម្យ៉ាងវិញទៀតកីឡាករទាំងពីរធ្លាប់បានជួយក្លឹប PSG ឲ្យឈ្នះពានរង្វាន់៣ ត្រឹមតែមួយរដូវកាលតែប៉ុណ្ណោះ ប៉ុន្តែពួកគេបានបរាជ័យក្នុងការប្រកួត Champions League ដោយចាញ់ Real Madrid ទាំងពីរជើង ក្នុងវគ្គ 16 ក្រុមចុងក្រោយ ។

គួរបញ្ជាក់ផងដែរថា ក្រុម PSG នឹងធ្វើដំណើរទៅជួបក្រុមហង្សក្រហម Liverpool នៅក្នុងការប្រកួតជុំទី១ នៅថ្ងៃទី១៩ ខែនេះ សម្រាប់ពាន UEFA Champions League រដូវកាល 2018-19 ៕

Leave A Comment

Your email address will not be published. Required fields are marked *