Gilberto Silva និយាយពី Neymar Jr ឡើងជាប្រធានក្រុមសាំបាប្រេស៊ីល

កីឡាករ Gilberto Silva បាននិយាយថា Neymar ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain មានឱកាសជាច្រើន ដើម្បីបង្ហាញសម្ថភាព និងរីកលួតលាត់ បន្ទាប់ពីត្រូវបានប្រគល់ឱ្យក្លាយប្រធានក្រុមប្រេស៊ីល។


គួរបញ្ជាក់ផងដែរថា Neymar ត្រូវបានតែងតាំងជាប្រធានក្រុមអចិន្រ្តៃយ៍ បន្ទាប់ពីការសម្រេចចិត្តរបស់ គ្រូបង្វឹក Tite សម្រាប់ក្រុមជម្រើសជាតិ ។

 

នេះជាលើកដំបូងហើយសម្រាប់ Neymar និងបានទទួលជ័យជម្នះក្នុងនាមជាប្រធានក្រុម ពេលប្រកួតជាមួយសហរដ្ឋអាមេរិក ក្នុងលទ្ធផល 2-0 ការប្រកួតមិត្តភាពអន្តរជាតិ។

 

Neymar ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅ World Cup ក្រោយពីប្រស៊ីលធ្លាក់ចេញត្រឹមវគ្គ ១/៤ នៅរុស្ស៊ី។ អតីតខ្សែបម្រើ និងប្រធានក្រុមសាំបាប្រេស៊ីល លោក Silva ជឿជាក់ថា តំណែងប្រធានក្រុមនឹងជួយឱ្យកីឡាករវ័យ 26 ឆ្នាំរូបនេះ មានទំនូលខុសត្រូវបន្ថែមច្រើនជាងមុនទៀត។

អតីតខ្សែការពារ Arsenal លោក Silva បានបន្ថែមទៀតថា: “ខ្ញុំជឿជាក់ថាពួកគេចង់ការពារ Neymar ឲ្យបានច្រើន ដោយសារតែការរិះគន់ ដែលគាត់ទទួលបាននៅ World Cup” ។ “ប្រធានក្រុមនេះគឺសម្រាប់គាត់ ដើម្បីយល់ពីការទទួលខុសត្រូវ និងភាពវិជ្ជមាននៃការរីកចម្រើនផ្ទាល់ខ្លួន” ៕

Leave A Comment

Your email address will not be published. Required fields are marked *