Overwhelming Info on internet

តើធ្វើដូចម្ដេចទើបដឹងថាព័ត៌មានហ្នឹងអាចជឿទុកចិត្តបានឬអត់?

នៅក្នុងសម័យបច្ចេកវិជ្ជាព័ត៌មាន អ៊ីនធើណែតបានក្លាយទៅជាប្រភពព័ត៌មានដ៏សម្បូរបែប សម្រាក់ការសិក្សា ស្រាវជ្រាវ ទទួលព័ត៌មានថ្មីៗក្នុងនិងក្រៅប្រទេល និងអ្វីៗផ្សេងទៀតជាច្រើន។ ហើយព័ត៌មានទាំងអស់នោះត្រូវផ្ទុក និងចែកចាយតាមរយៈ វែបសាយ ប្លុក សារព័ត៌មាន ការសែត ជាពិសេសគឺបណ្ដាញសង្គម ដូចជា Facebook, Twitter, Google plus, Pinterest, Instagram ជាដើម។

តើអ្នកអាចដឹងទេថា ព័ត៌មានដែលអ្នកខំចំណាយពេលយ៉ាងយូរ ដើម្បីមើល ឬអាន វាគឺជាព័ត៌មានពិត ដែលអាចជឿជាក់បាន និងមានប្រយោជន៏សម្រាប់អ្នក?

អ្វីដែលគួរឲ្យសោកស្តាយនោះគឺថា មានព័ត៌មានជាច្រើនលើសលប់ បាននិងកំពុងបោកប្រាស់ ហើយបំពុលអ្នកអាន ជាពិសេសគឺសង្គមទាំងមូលតែម្តង។

Getting-the-most-out-of-overwhelming-information-on-the-Internet

តើធ្វើដូចម្ដេច ទើបអ្នកដឹងថា នោះជាព័ត៌មានពិត និងអាចយកជាផ្លូវការបាន?

ចំលើយគឺថា យើងអាចធ្វើការវាយតម្លៃចំពោះព័ត៌មានដែលអ្នកទទួលបានដូចខាងក្រោម៖

ទី១. មើលប្រភពនៃព័ត៌មាន ដែលអ្នកកំពុងមើល ឬអានឲ្យបានច្បាស់លាស់ ថាតើអាចទុកចិត្តបានកំរិតណា ជាពិសេសជាប្រភពរបស់សារព័ត៌មាន ឬវែបសាយល្បីៗ ធំៗដែលមនុស្សទូទៅឲ្យតំលៃដែរឬទេ?

ទី២. ប្រសិនបើជាប្រភពធម្មតា តើមានភស្ដុតាង ឬការដកស្រង់ចេញពីប្រភពណាឲ្យបានច្បាស់លាស់ដែរទេ?

ទី៣. តើសារព័ត៌មានទាំងនោះមានសារប្រយោជន៍ដែរឬទេ ហើយនឹងប្រកដថាមិនប៉ះពាល់ដល់មនុស្ស និងសង្គម មុនពេលដែលអ្នកធ្វើការចែករំលែកបន្ត។

ទី៤. កុំប្រតិកម្មរហ័យពេក ពេលដែលអ្នកទទួលបានព័ត៌មានអ្វីមួយ ជៀសវាងការយល់ច្រលំផ្សេងៗ ជាពិសេសកុំមើលត្រឹមតែមួយជ្រុង ហើយធ្វើការវាយតំលៃ (កុំមើលតែចំណងជើង)។

ទី៥. ព័ត៌មានខ្លះត្រូវការឲ្យអ្នក ធ្វើការវិភាគឲ្យបានគ្រប់ជ្រង់ជ្រោយ និងតាមដានឲ្យបានច្បាស់ព្រោះថា ពេលខ្លះអ្នកសរសេរ ឬអ្នកបង្កើតវា អាចកំពុងតែទាញចំណាប់អារម្មណ៍ ដោយមិនបានបញ្ចប់សេចក្ដីឲ្យបានគ្រប់គ្រាន់នោះទេ។

ជាចុងក្រោយ សូវប្រយ័ត្នឲ្យមែនទែនចំពោះព័ត៌មានដែលកំពុងត្រូវបានចែកចាយក្នុងប្រព័ន្ធFacebook តែម្ដង។ សូមសិក្សាឲ្យបានច្រើនពីរបៀបនៃការទទួលព័ត៌មាន៕

Leave A Comment

Your email address will not be published. Required fields are marked *