ការប្រកួតលើកដំបូងរបស់ Ozil ជាមួយក្រុម Newcastle ចាប់តាំងពីចូលរួមជាមួយ Arsenal

Mesut Ozil នឹងត្រូវតទល់ជាមួយ Newcastle United ក្នុងនាមជាតារាបាល់ទាត់របស់ក្រុមកាំភ្លើងធំ Arsenal សម្រាប់ការធ្វើដំនើរលើកដំបូងទៅកាន់ St James ‘Park។

តាមការបង្ហាញរបស់ វេបសាយ metro របស់អង់គ្លេសបានឲ្យដឹងថា ខ្សែបម្រើ Mesut Ozil ដែលជាតារាបាល់ទាត់ឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់នឹងធ្វើដំណើរទៅលេងនៅ Newcastle United នៅថ្ងៃសៅរ៍ខាងមុខនេះ ជាលើកដំបូងរបស់គាត់នៅលើទឹកដី St James ‘Park ។

វាគួរឱ្យភ្ញាក់ផ្អើលដែលកីឡាករវ័យ 29 ឆ្នាំរូបនេះ មិនធ្លាប់លេងនៅទីនោះទេ ចាប់តាំងពីចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងតម្លៃ 42,5 លានផោនពីក្លឹប Real Madrid កាលពីឆ្នាំ 2013 ។

Ozil បានខកខានការធ្វើដំណើរទៅភាគខាងជើងឆៀងខាងកើតក្នុងឆ្នាំ 2013 ជាមួយនឹងបញ្ហារបួសស្មា។ ហើយនឹងរងរបួសជង្គង់សម្រាប់ការប្រកួតទាំងពីរលើកនៅក្នុងឆ្នាំ 201 5 និងត្រូវបានសម្រាកសម្រាប់ការប្រកួតចុងក្រោយកាលពី ២រដូវកាលមុន។

ទោះជាយ៉ាងណាក៏ដោយ ពេលនេះខ្សែបម្រើរូបនេះ បានត្រៀមខ្លួនរួចជាស្រេចលើកីឡាដ្ឋានដ៏ល្បីបំផុតមួយក្នុងប្រទេសអង់គ្លេស សម្រាប់ដូវកាលទី 5 របស់គាត់។

កីឡាករវ័យ 29 ឆ្នាំរូបនេះនឹងចាប់ដៃជាមួយនឹងកីឡាករផ្សេងៗទៀត ជាពិសេសកីឡាករ Alexandre Lacazette និង Pierre-Emerick Aubameyang ដើម្បីឆក់យក៣ពិន្ទុសម្រាប់ការប្រកួតលើកទី ៥ ក្នុងរដូវកាលថ្មីនេះ៕

Leave A Comment

Your email address will not be published. Required fields are marked *