ឆាកជីវិត Ozil នាពេលបច្ចុប្បន្ន ចុះផ្សាយដោយ Metro របស់អង់គ្លេស

យោងតាមសារព័ត៌មានរបស់អង់គ្លេស Metro បានសរសេររៀបរាប់អំពីជីវិតរបស់ Mesut Ozil នាពេលនេះថា៖
អតីតកីឡាករអាល្លឺម៉ង់រូបនេះ ហាក់បីដូចជាបានដាក់ចិត្ដដាក់កាយមកវិញហើយនារដូវកាលនេះ បន្តាប់ពីមានរឿងរ៉ាវមិនល្អជាច្រើននាកំឡុងពេល ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅរុស្សីកន្លងមក រហូតដល់បង្ខំចិត្តលាលែងចេញពីក្រុមជម្រើសជាតិតែម្ដង។

ក្រោមការទុកចិត្តពីអ្នកចាត់ការទូទៅថ្មីរបស់ក្រុមកាំភ្លើងធំ លោក Unai Emery និងអ្នកគាំទ្ររបស់ Arsenal បានធ្វើឲ្យ Ozil អាចវិលមករកសភាពដើមវិញហើយ។ សម្រាប់ការប្រកួត ៥ប្រកួតចុងក្រោម ទាំងក្នុងក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌ Europa League នាពេលឥឡូវនេះ Ozil ស៊ុតបាល់បញ្ចូលទីបានចំនួន 3 គ្រាប់ហើយ រួមទាំងការការប្រកួតកាលពីថ្ងៃសៅរ៍ក្លងទៅក្នុងជ័យជម្នះ 2-0 លើក្រុម Watford ផងដែរ ដែលគិតមកដល់ថ្ងៃនេះ Arsenal បានបានបង្ហាញពីជ័យជម្នះ ៨ លើកជាប់ៗគ្នាក្នុងការប្រកួតទាំងអស់។


គួរបញ្ជាក់ផងដែរថា កីឡាករវ័យ 29 ឆ្នាំរូបនេះ មិនមានវត្តមាននៅក្នុងការប្រកួតរបស់ក្រុម Arsenal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុនឡើង ប៉ុន្តែវាជារឿងខុសគ្នារវាងអ្នកចាត់ការថ្មី ដែលស្នងតំណែងរបស់លោក Arsene Wenger ។

សារព័ត៌មានខាងលើក៏បានបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលវឹកហាត់ Ozil បានស៊ុតបញ្ចូលទីបាន ២គ្រាប់ ទំលុះសំណាញ់ទីរបល់ អ្នកចាំទីបម្រុង Emiliano Martinez។ នៅខណៈនោះផងដែរ Martinez ទំនងជានឹងត្រូវលេងជាកីឡាករបម្រុងនៅរាត្រីនេះ នៅពេលដែល Petr Cech នឹងត្រូវអវត្តមានក្នុងរយៈពេលបួនសប្តាហ៍ ដោយសាររបួសសរសៃពួរ ចំណែកឯ Bernd Leno នឹងមានឱកាសបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូង៕

Leave A Comment

Your email address will not be published. Required fields are marked *