Pep ផ្ញើសារទៅកាន់អ្នកគាំទ្រ Man City ពីរឿងទៅកាន់ Juventus រដូវកាលក្រោយ

លោក Pep Guardiola បានធានាចំពោះអ្នកគាំទ្ររបស់ក្រុម Manchester City ថាលោកនឹងនៅជាមួយក្លឹបយ៉ាងហោចណាស់ពីររដូវកាលខាងមុខទៀត ដោយបានប្រាប់ថា “Etihad ជាកន្លែងល្អឥតខ្ចោះដើម្បីធ្វើការ”។

លោក Guardiola បានទទួលជោគជ័យយ៉ាងធំធេងតាំងពីមកដល់ City ក្នុងឆ្នាំ 2016 ហើយរដូវកាលនេះ គាត់បាននាំក្រុមឲ្យអាចការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League, ឈ្នះពានរង្វាន់ EFL ពីរនិង FA Cup ។

គ្រូបង្វឹករូបនេះត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗដទៃទៀត រួមទាំងក្រុម Juventus ផងដែរ ថានឹងចាកចេញពីមេឃខៀវ ប៉ុន្តែគាត់មានបំណងចង់នៅ City រហូតដល់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនាឆ្នាំ 2021។ គាត់បានប្រាប់គេហទំព័រផ្លូវការរបស់ City ថា “គ្មានកន្លែងណាល្អ សម្រាប់អ្នកដឹកនាំជាងនៅក្នុងប្រទេសអង់គ្លេសឡើយ” ។

គាត់បន្តថា “ខ្ញុំអាចប្រៀបធៀបវាទៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់។ ខ្ញុំមិនបានទៅប្រទេសដទៃទេ ប៉ុន្តែពួកគេនឹងមានភាពស្រដៀងគ្នា។ ប្រសិនបើខ្ញុំទៅប្រទេសអ៊ីតាលី វាពិតជាស្រដៀងទៅនឹងប្រទេសអេស្ប៉ាញ។ “នៅកន្លែងផ្សេងទៀតអ្នកគាំទ្រអ្នកអាចមិនពេញចិត្តនឹងអ្នក ប្រសិនបើអ្នកមិនឈ្នះអ្វីសោះ ប៉ុន្តែនៅទីនេះ ពួកគេនៅតែគាំទ្រ។ វាដូចជាខ្ញុំនៅក្នុងអាវពណ៌ខៀវជាអ្នកគាំទ្រ ហើយខ្ញុំក៏ជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា។ ខ្ញុំចងចាំថានៅឆ្នាំដំបូងវាលំបាក បន្ទាប់ពីការបរាជ័យក្រោមក្រុម Monaco ក្នុងក្របខ័ណ្ឌ Champions League ហើយយើងមិនបានធ្វើបានយ៉ាងល្អក្នុងក្របខ័ណ្ឌ Premier League តែពួកគេនៅតែគាំទ្រ។ អ្វីដែលសំខាន់នោះគឺ ក្លឹបបានធ្វើតាមគំនិតរបស់យើងចង់បាន” ៕