តើPogba និយាយអ្វីខ្លះពី Mbappe មុនវគ្គផ្ដាច់ព្រាត់មកដល់

Paul Pogba បានសរសើរកីឡាករ Kylian Mbappe ដែលបានឈានចូលទៅដល់កំពូលនៃកីឡាករបាល់ទាត់ពិភពលោក ហើយបានអះអាងថាកីឡាករវ័យ 19 ឆ្នាំរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងជាពិសេស “គាត់យល់និងធ្វើបានល្អ នូវអ្វីដែលខ្ញុំមិនបានធ្វើនៅពេលដែលខ្ញុំមានអាយុប្រហែលគាត់” ។

ខ្សែប្រយុទ្ធ Mbappe របស់ក្រុម Paris Saint-Germain គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករឆ្នើមនៃការប្រកួតបាល់ទាត់ពិភពលោកដែលស៊ុតបញ្ចូលទីបានបីគ្រាប់ និងធ្វើបានល្អខ្លាំក្នុងការបង្ហាញខ្លួនចំនួន 6 លើកដើម្បីជួយឱ្យបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ក្នុងរយៈពេល 20 ឆ្នាំ។

Pogba talks about Mbappe

មុនពេលការប្រកួតរវាង France និង Croatia នៅថ្ងៃអាទិត្យនេះ Pogba បានកោតសរសើរចំពោះបំណងប្រាថ្នាមហិច្ឆតានិងភាពចាស់ទុំរបស់ Mbappe ។ Pogba បានប្រាប់អ្នកយកព័ត៌មានថា “Kyky គឺក្មេងប៉ុន្តែនៅលើទីលានគ្មានកីឡាករវ័យក្មេងទេ។

គាត់និយាយទៀតថា គាត់ចង់ឈ្នះពានរង្វាន់នេះ ហើយគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះ គាត់មានទេពកោសល្យដើម្បីធ្វើវា ហើយវាល្អនៅអាយុប៉ុណ្ណេះគាត់ចង់ឈ្នះអ្វីៗជាច្រើនទៀត។

ចំណែកឯ Pogba វិញ គាតបាននិយាយដោយត្រង់ថាតួនាទីរបស់គាត់នៅក្នុងក្រុមជម្រើសជាតិបារាំងមានភាពខុសគ្នាពីការងារដែលគាត់ធ្វើសម្រាប់លោក Jose Mourinho នៅ Manchester United ។

កីឡាករវ័យ 25 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 57 ប្រកួតនៅក្របខ័ណ្ឌ Premier League ចាប់តាំងពីចូលមកលេងនៅ Old Trafford កាលពីពីរឆ្នាំកន្លងមក។

Leave A Comment

Your email address will not be published. Required fields are marked *