ប៉ូលីសក្រុង Las Vegas បង្ហាញពីការអង្កេតលើករណី Ronaldo ដែលជាប់ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ

ប៉ូលីសក្រុងឡាសវេហ្គាសបានបើកការស៊ើបអង្កេតឡើងវិញ ទៅលើការរំលោភផ្លូវភេទមួយ តាមការអះអាងរបស់ស្ត្រីម្នាក់ ប្រឆាំងនឹងកីឡាករ Cristiano Ronaldo ។

Kathryn Mayorga ត្រូវបានគេរាយការណ៍ថា បានចោទប្រកាន់ Ronaldo ពីបទរំលោភនាងនៅក្នុងសណ្ឋាគារមួយ នៅក្នុងទីក្រុងកាលពីឆ្នាំ 2009 ។


ការចុះផ្សាយក្នុង Der Spiegel របស់អាល្លឺម៉ង់ បានរាយការណ៍ពីការអះអាង កាលពីថ្ងៃសុក្រ ដែលជំរុញឱ្យ Ronaldo ច្រានចោលរឿងនេះថាជា “ព័ត៌មានមិនពិត” នៅក្នុងវីដេអូ Instagram ។

កាលពីពេលថ្មីៗនេះ ប៉ូលីសក្រុងឡាសវេហ្គាសបានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថាករណីរំលោភផ្លូវភេទឆ្នាំ 2009 ត្រូវបានបើកឡើងវិញ ទោះបីជាពួកគេមិនបានដាក់ឈ្មោះជនរងគ្រោះ ឬជនសង្ស័យក៏ដោយ។


សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅ Omnisport បាននិយាយថា “នាយកដ្ឋានប៉ូលីសក្រុងឡាសវេហ្គាស បានឆ្លើយតបនឹងការអំពាវនាវ ឱ្យមានការសើបអង្កេតចំពោះករណីការរំលោភផ្លូវភេទនៅថ្ងៃទី 13 ខែមិថុនាឆ្នាំ 2009” ។

“គិតត្រឹមខែកញ្ញាឆ្នាំ 2018 ករណីនេះ ត្រូវបានបើកឡើងវិញហើយ ប៉ូលិសកំពុងតាមដានព័ត៌មានដែលត្រូវបានផ្តល់ដោយជនរងគ្រោះ។ នេះគឺជាការស៊ើបអង្កេតដែលកំពុងដំណើរការ ហើយគ្មានព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវបានចេញផ្សាយនៅពេលនេះទេ “។


គួរបញ្ជាក់ផងដែរថា ក្រុមអ្នកច្បាប់របស់ Ronaldo បានពណ៌នា របាយការណ៍របស់ Der Spiegel ថា “ជាការខុសច្បាប់យ៉ាងច្បាស់” ហើយបានបញ្ជាក់ថា ពួកគេនឹងបន្តធ្វើសកម្មភាពប្រឆាំង នឹងការចុះពុម្ភផ្សាយចំពោះ “ការរាយការណ៍ពីការសង្ស័យក្នុងករណីឯកជន” ដែលមិនអាចទទួលយកបាន៕

Leave A Comment

Your email address will not be published. Required fields are marked *