ក្រុម PSG បញ្ជាក់គោលជំហរចង់បានខ្សែបម្រើម្នាក់របស់ Liverpool ក្នុងខែមករានេះ

យោងតាមសារព័ត៌មាន L’Equipe បានឱ្យដឹងថា Paris Saint-Germain កំពុងតែមានបំណង ចាប់យកខ្សែបម្រើ Fabinho របស់ Liverpool នៅរដូវកាលដោះដូរកីឡាករ ក្នុងខែមករាខាងមុខនេះ។

ខ្សែបម្រើកណ្តាលរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅរដូវកាលទី 1 នៅលើទឹកដី Anfield បន្ទាប់ពីការផ្លាស់ប្តូរតម្លៃ 45 លានផោន (50 លានដុល្លារអាមេរិក) ពីម៉ូណាកូ ទោះបីជា លោក Jurgen Klopp ហាក់មិនសូវបានដាក់ឲ្យគាត់លេងឡើយដោយសារទម្រង់លេងមិនទាន់ល្អ តែក៏បានច្រានចោលជាសាធារណៈ ចំពោះការចាកចេញរបស់ Fabinho នៅរដូវរងានេះ។

ទោះជាយ៉ាងណាក៏ដោយ ក្លឹបក៏មានការចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរដែរ តែមិនទាន់ចង់លក់ចេញនៅឡើយទេ ដោយបានត្រឹមបង្ហាញឆន្ទៈក្នុងការឲ្យក្លឹបដទៃខ្ចីជើងតែប៉ុណ្ណោះ។