Real Madrid មានពេលតែ 2 សប្ដាហ៍តែប៉ណ្ណោះ ដើម្បីតែងតាំងគ្រូថ្មី ឬ Conte

ការតែងតាំងគ្រូបង្វឹកថ្មី លោក Conte នឹងមិនមានភាពងាយស្រួលទេ ដោយសារតែជាប់គាំងកិច្ចពិភាក្សាដ៏ស្មុគស្មាញជាមួយក្រុមតោខៀវ Chelsea ប៉ុន្តែក្រុមអធិរាជស អេស្ប៉ាញមួយនេះ ត្រូវតែធ្វើសកម្មភាពឲ្យបានឆាប់រហ័ស។

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានបញ្ជាក់ថា Real Madrid មានពេលតែ 2 សប្តាហ៍ ដើម្បីតែងតាំងគ្រូបង្វឹកថ្មីជាអចិន្ត្រៃយ៍ ខណៈពួកគេកំពុងបន្តការចរចាជាមួយលោក Antonio Conte ។

គួរបញ្ជាក់ផងដែរថា អតីតគ្រូបង្វឹកអេស្ប៉ាញលោក Julen Lopetegui ត្រូវបានបញ្ចប់ភារកិច្ចរបស់គាត់ជាមួយក្លឹប កាលពីថ្ងៃចន្ទ ក្រោយពីការចាប់ផ្តើមដ៏គួរឱ្យសោកសៅក្នុងរដូវកាលនេះ និងជាពិសេសពេលបរាជ័យក្នុងការប្រកួត El Clasico ដោយចាញ់ក្រុម Barcelona 5-1 កន្លងទៅនេះ។

The Goal បានបញ្ចាក់ថា លោក Antonio Conte គឺជាអ្នកនាំមុខគេ សម្រាប់ការងារមួយនេះ ប៉ុន្តែការតែងតាំងគាត់ត្រូវបានផ្អាកបណ្ដោះអាសន្នសិន ដោយសារតែការមិនយល់ព្រមជាមួយអតីតក្លិប Chelsea ចំពោះកញ្ចប់សំណងដែលពាន់ព័ន្ធនឹកកុងត្រាចាស់លោក Conte ជាមួយក្លឹប។

លោក Santiago Solari

ប្រសិនបើចុះហត្ថលេខាជាមួយក្រុម Real Madrid គ្រូបង្វឹកអ៊ីតាលីរូននេះ នឹងត្រូវបាត់បង់ទឹកប្រាក់ប្រមាណ 10 លានផោន ដែលក្រុមតោខៀវ Chelsea ត្រូវសងជំងឺចិត្តពេលដែលបញ្ជប់គាត់ចេញពីតួនាទីកាលពីចុងរដូវកាលមុន។

លោក Santiago Solari ដែលជាគ្រូបង្វឹកម្រុង ត្រូវបានតែងតាំងឲ្យដឹកនាំដោយក្លឹប Real Madrid បណ្ដោះអាសន្ន ខណៈពេលដែលក្លឹបកំពុងស្វះស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំបន្ត។

យោងតាម មាត្រា 160 ក្នុងបទបញ្ជាទូទៅរបស់ RFEF ចែងថា:

១. បើសិនជាតំណែងគ្រូបង្វឹកត្រូវបានដកចេញក្នុងកំឡុងពេលដឹកនាំការប្រកួតនោះ ក្លឹបនឹងមានកាតព្វកិច្ចរកគ្រូបង្វឹកថ្មីដែលមានអាជ្ញាប័ណ្ណសម្រាប់ប្រភេទនេះ ក្នុងរយៈពេលអតិបរមាពីរសប្តាហ៍បន្ទាប់។

២. ការខកខានមិនបានបំពេញកាតព្វកិច្ច ដែលមានចែងនៅក្នុងកថាខ័ណ្ឌមុន នឹងនាំឱ្យមានការចាត់វិធានការ ការវិន័យដែលត្រូវបានកំណត់ដោយសហព័ន្ធ។

 

ដូចនេះ Real Madrid មានពេលតិចជាង 15 ថ្ងៃ ដើម្បីតែងតាំងគ្រូអចិន្រ្តៃយ៍ ខណៈដែលលោក Solari អាចឈរបានត្រឹមតែបួនប្រកួតគឺ នៅពេលប៉ះជាមួយក្រុម Melilla, Valladolid, Viktoria Plzen និង Celta Vigo ៕