Real Madrid ត្រៀមប្ដូរខ្សែបម្រើរបស់ខ្លួនម្នាក់ ជាមួយនឹង Hazard របស់ Chelsea

យោងតាមសារព័ត៌មាន Don Balon របស់អេស្បាញ និង The Goal បានឱ្យដឹងថា Real Madrid បានត្រៀមរួចជាស្រេចក្នុងការផ្តល់ឱ្យកីឡាករ Marco Asensio ជាថ្នូរ ដើម្បីទិញយកខ្សែបម្រើតោខៀវ Chelsea កីឡាករ Eden Hazard ។

ខ្សែបម្រើរបស់ ក្រុមតោខៀវ Chelsea រូបនេះ នៅតែជាគោលដៅសំខាន់របស់ក្រុម អធិរាជស Real Mardrid ក្នុងការយកមកជួសជុលចំណុចខ្វះខាតនាពេលបច្ចុប្បន្នរបស់ក្រុម ព្រោះចាប់តាំងពីកីឡាករឆ្នើម និងជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Ronaldo ចាកចេញទៅកាន់ក្លឹបសេះបង្កង Juventus ក្នុងតម្លៃ ១០៥ លានផោនមក ក្លឹបយក្សអេស្បាញមួយនេះ ហាន់មិនទាន់រកអ្នកណាមកជំនួសតំណែង និងបំពេញកន្លែងខ្វះខានបាននៅឡើយទេ។

បើតាមការចុះផ្សាយជាច្រើន បានបញ្ជាក់ផងដែរថា ប្រធានក្លឹប លោក Florentino Perez មានបំណងចង់បានកីឡាករសញ្ជាតិបែលហ្ស៊ិកនេះ តាំងពីកំឡុងពេលការប្រកួត World Cup នៅរុស្សីមកម្លេះ ដើម្បីជំនួសកីឡាករ Cristiano Ronaldo ហើយពេលនេះ ក៏បានសារព័ត៌មានខាងលើបង្ហាញថា បានត្រៀមលុយមួយចំនួន និងខ្សែបម្រើម្នាក់គឺ កីឡាករ Asensio ដើម្បីបើកការចរចារជាមួយតោខៀវ Chelsea។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងណាមួយ ទំនងជាមិនត្រូវបានបញ្ចប់នៅខែមករានោះទេ ខណៈគ្រូបង្វឹកតោខៀវ លោក Sari បានបង្ហាញជំហរមិនឲ្យ Hazard ចាកចេញពីក្លឹប នៅពាក់កណ្ដាលរដូវកាលនេះឡើយ៕