Romas ថាប៉ុន្មានម៉ាត់ឲ្យ Griezmann បន្ទាប់ពីគាត់ប្រៀបធៀនខ្លួនឯងស្មើ Messi និង Ronaldo

Griezmann បានជួយបារាំងឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក និងជួយឲ្យ Atletico ឈ្នះពាន Europa League ព្រមទាំងផ្ដួល Real Madrid ដើម្បីលើកពាន UEFA Super Cup កាលពីដើមរដូលកាននេះ។


នៅពេលសួរ Griezmann ថា តើអ្នកអាចប្រៀបធៀបកម្រិតលេងជាមួយនឹង Messi និង Ronaldo បានទេ? Griezmann បានប្រាប់សារព័ត៌មាន AS ថា៖ “បាទ! ខ្ញុំគិតថា ឥឡូវនេះខ្ញុំអាចលេងស្មើជាមួយពួកគាត់” ។ “មានកីឡាករជាច្រើនទៀតដែលកំពុងលេចធ្លោដូចជា Neymar និង Mbappe ប៉ុន្តែខ្ញុំជាកីឡាករផ្សេងគ្នា ហើយដឹងថាខ្ញុំត្រូវតែបន្តកែលម្អបន្ថែម” ។

បន្ទាប់ពីលឺដូចនេះ Ramos បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនប្រកួត Champions League ថា៖ “ភាពល្ងង់ខ្លៅពិតជាធ្វើឲ្យមនុស្សយើងនិយាយយ៉ាងកម្រោល។ នៅពេលដែលខ្ញុំឮ Griezamann និយាយបែបនេះ ខ្ញុំបានគិតទៅដល់ ខ្សែប្រយុទ្ធ Totti, អ្នកចាំទី Buffon, Iker Casillas, ខ្សែប្រយុទ្ធ Raul, ខ្សែបម្រើ Andres Iniesta និង Xavi ដែលសុទ្ធសឹងជាបណ្ដាកីឡាករដែលបានឈ្នះពានជាច្រើន ប៉ុន្តែមិនបានឈ្នះ Ballon D’or”។


ខ្សែការពារអេស្បាញនេះបន្តថា៖ “នរណាក៏មានសិទ្ធិបញ្ចេញមតិយោបល់របស់ខ្លួនដែរ ប៉ុន្តែខ្ញុំគិតថា លោក Diego Simeone និង ប្រធានក្រុមកីឡាករ Diego Godin គួរតែផ្ដល់ការប្រឹក្សាខ្លះដល់ Griezmann ដើម្បីឲ្យស្គាល់អំពីតម្លៃសមស្របរបស់ខ្លួនគេ”។


ទោះជាយ៉ាងណា បន្ទាប់ពីវាយប្រហារពាក្យសំដីបែបនេះក្ដី Ramos ក៏បានធ្វើការសរសើរ Griezmann ផងដែរ ដោយបានហៅកីឡាករនេះថាជា “កីឡាករអស្ចារ្យមួយរូប” ក្នុងពិភពបាល់ទាត់៕

Leave A Comment

Your email address will not be published. Required fields are marked *