Ronaldo កំពុងបបួលអ្នកចាំទី Real Madrid ម្នាក់ឲ្យចូលរួមជាមួយ Juventus

យោងតាមសារព័ត៌មានរបស់ The Goal បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើបរបស់ក្លឹបយក្ស អីតាលី សេះបង្កង់ Juventus កំពុងបបួលអ្នកចាំទីរបស់ Real Madrid កីឡាករ Keylor Navas ឲ្យមកចូលរួមជាមួយខ្លួន។

Keylor Navas កំពុងមិនសប្បាយចិត្តជាមួយនឹងតួនាទី បម្រុងរបស់គាត់នៅឯក្លិប Real Madrid ហើយខណៈពេលដែល អ្នកចាំទីសញ្ជាតិ កូស្តារីការ រូបនេះ អាចប្រហែលជានឹងកំពុងពិចារណាសម្រាប់ការចាកចេញ ដើម្បីចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់បន្ថែមថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្តល់អនុសាសន៍ដល់ Navas ឱ្យជួយក្រុម Juventus ដោយបានលើកឡើងពីតួនាទីរបស់អ្នកចាំទីរូបនេះ កំពុងត្រូវបាននៅក្រៅជម្រើស១១នាក់ដំបូង ក្នុងការប្រជែងដណ្តើមពានរង្វាន់ Champions League ជាមួយក្លិប Real Madrid ។

បន្ទាប់ពីការចាកចេញ របស់ Zinedine Zidane និង Ronaldo មក ក្លឹបអធិរាជសរបស់អេស្បាញមួយនេះ កំពុងតែឋិតក្នុងសភាពតានតឹងខ្លាំង និងមិនទាន់ច្បាស់ថា តើអ្នកណាគឺជាគ្រូបង្វឹកថ្មីនៅឡើងទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Juventus មាន Mattia Perin និង Wojciech Szczesny ដែលជាអ្នកចាំទី បន្ទាប់ពី Gianluigi Buffon បានចាកចេញទៅកាន់ក្លឹប Paris-Saint Germain៕