Ronaldo និយាយអ្វីខ្លះបន្ទាប់ពីរកបាន ២គ្រាប់ម្នាក់ឯងសប្ដាហ៍នេះ (មើលហាយឡាយវីឌីអូ)

កីឡាករ Cristiano Ronaldo បានសារភាពចំពោះការព្រួយបារម្ភមុនពេលរកគ្រាប់បាល់ដំបូងឲ្យ Juventus បន្ទាប់ពីផ្ទេរពីក្រុម Real Madrid មកកាន់សេះបង្កង់ Juventus ។

ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A សម្រាប់តម្លៃខ្លួន 105 លានផោននៅរដូវក្តៅនេះ ក្រោយពីបានចំណាយពេលវេលាស្នាក់នៅរយៈពេល 9 ឆ្នាំនៅទីក្រុងម៉ាឌ្រីដ។

កីឡាករវ័យ 33 ឆ្នាំរូបនេះបានបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតបើកឆាក៣ប្រកួតរបស់គាត់សម្រាប់ក្រុម Juventus ប៉ុន្តែសប្ដាហ៍ទី៤នេះ គាត់អាចរកបានពីរគ្រាប់ ដែលធ្វើឲ្យ Juve ឈ្នះក្នុងលទ្ធផល 2-1 លើក្រុម Sassuolo ។

ជ័យជម្នះនេះបានជួយឱ្យក្រុម Juventus រក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Serie A ដោយមាន ១២ពិន្ទុ ឈរនៅកំពូលតារាង។

Ronaldo បានប្រាប់ Sky នៅប្រទេសអ៊ីតាលីថា: “ខ្ញុំពិតជារីករាយណាស់ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំដែលបានជួយខ្ញុំឱ្យសម្របខ្លួនទៅនឹងការប្រកួតបានលឿន ហើយខ្ញុំពិតជាមានការព្រួយបារម្ភខ្លះៗមែន បន្ទាប់ពីផ្ទេរពី Real មកទីនេះ។ ការរកគ្រាប់បាល់មិនបាន នេះគឺជាបាល់ទាត់ ប៉ុន្តែជ័យជម្នះគឺជារឿងសំខាន់បំផុត”។

បច្ចុប្បន្នរូបគេកំពុងសម្លឹងមើលការលើកពាន Champions Leagu ជាមួយ Juventus បន្ទាប់ពីខកខានអស់រយៈពេល 22 ឆ្នាំហើយ ៕

Leave A Comment

Your email address will not be published. Required fields are marked *