គ្រូបង្វឹកថ្មី Sarri ចេញមុខនិយាយពីអនាគតរបស់ Courtois និង Hazard ជាមួយ Chelsea

ក្រុមតោខៀវ Chelsea បានចាញ់ក្រុម Manchester City ដោយលទ្ធផល ០ ទល់ ២ សម្រាប់ពានរង្វាន់បើករដូវកាលថ្មី FA Community Shield ដោយមិនមានវត្តមានកីឡាករឆ្នើមទាំង ២រូបឡើង គឺ Thibaut Courtois និង Eden Harzad ។

លោក Maurizio Sarri មានបំណងធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយ Thibaut Courtois បន្ទាប់ពីភ្នាក់ងាររបស់គាត់ បានជំរុញឱ្យ Chelsea អនុញ្ញាតឱ្យ អ្នកចាំទីរួបនេះ ចូលរួមជាមួយក្រុម Real Madrid វិញសម្រាប់រដូវកាលថ្មីនេះ ។

Courtois កំពុងសម្រាកលម្ហែកាយ ក្រោយពីបានជួយប្រទេសរបស់គាត់ ប៊ែលហ៊្សីកឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ។ ហើយបច្ចុប្បន្ន អនាគតរបស់គាត់ជាមួយតោខៀវ នៅតែជាប្រធានបទក្ដី សម្រាប់រដូវកាលនេះ។

ភ្នាក់ងាររបស់ Courtois លោក Christophe Henrotay បានអះអាងថា អតីតកីឡាករ Atletico Madrid (ខ្ចីជើងពី Chelsea កាលពីឆ្នាំ ២០១១ ដល់២០១៤) ចង់វិលត្រឡប់មកកាន់រដ្ឋធានី អេស្ប៉ាញវិញ ហើយវាជាកន្លែងដែលកូនៗរបស់គាត់កំពុងរស់នៅ ខណៈពេលដែល Sarri នឹងជួបនិយាយពីអនាគតរបស់គាត់ដោយផ្ទាល់ នៅពេលគាត់ត្រលប់មកកាន់ក្លឹបវិញ នៅថ្ងៃចន្ទនេះ ។

Chelsea appointed Maurizio Sarri

Sarri បាននិយាយថា: “ខ្ញុំមិនមានប្រតិកម្មលើភ្នាក់ងារទេ ខ្ញុំមិនចាប់អារម្មណ៍ភ្នាក់ងារទេ ខ្ញុំចង់ស្តាប់ពី Courtois” ។ “ប្រសិនបើ Courtois និយាយដូចច្នេះជាមួយខ្ញុំដែរនោះ ខ្ញុំត្រូវតែនិយាយជាមួយក្លិបរបស់ខ្ញុំអំពីរឿងនេះ ជាការពិតខ្ញុំចង់បានតែកីឡាករណា ដែលមានតាំងចិត្តខ្ពស់ និងពេញចិត្តលេងនៅទីនេះតែប៉ុណ្ណោះ ។ “ខ្ញុំមិនមានអ្វីឆ្លើយតបទៅភ្នាក់ងាររបស់គាត់នោះទេ” ។

ម៉្យាងវិញទៀត មិនត្រឹមតែ Courtois ទេ កីឡាករ Eden Hazard ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Madrid សម្រាប់រដូវកាលដោះដូរកីឡាករនេះដែរ ។

បន្ថែមពីលើនេះទៀត Sarri ក៏បានបង្ហើបឱ្យដឹងថា គាត់ក៏នឹងនិយាយជាមួយ អ្នកទាំងពីរឲ្យបានច្បាស់លាស់ បន្ទាប់ពីពួកគេត្រលប់មកវិញ ។

Sarri បានប្រាប់ BT Sport ថា “ខ្ញុំបាននិយាយជាមួយពួកគេកាលពីរថ្ងៃមុនរួចម្ដងមកហើយ ដូច្នេះខ្ញុំដឹងថាពួកគេនឹងនិយាយអ្វីមកខ្ញុំនៅថ្ងៃស្អែក ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ” ។

សួរថាតើនឹងមានដំណឹងល្អដែរឬទេ Sarri បានឆ្លើយតបថា “ខ្ញុំគិតថាល្អជាងអាក្រក់។

Leave A Comment

Your email address will not be published. Required fields are marked *