Scaloni ថា លេខ១០ នៅតែរង់ចាំ Messi (ព័ត៌មានលំអិត អានបន្ត)

គ្រូបង្វឹក Lionel Scaloni បាននិយាយថា អាវលេខ 10 នៅតែបម្រុងទុកសម្រាប់កីឡាករ Lionel Messi ដដែល ខណៈពេលដែលកីឡាករអាហ្សង់ទីនដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or 5 សម័យកាលរូបនេះ នៅមិនបង្ហាញខ្លួនឲ្យក្រុមជម្រើជាតិទេ។

 

អនាគតរបស់កីឡាករ Messi របស់អាហ្សង់ទីននៅមិនទាន់ច្បាស់នៅឡើយ ក្រោយពីមិនទាន់បានបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងប្រទេសហ្គាតេម៉ាឡា និងកូឡុំប៊ី។

ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថានៅមានសម្ពាធច្រើន សម្រាប់ការបន្តនៅលើឆាកអន្តរជាតិ បន្ទាប់ពីយុទ្ធនាការប្រកួតបាល់ទាត់ World Cup នៅក្នុងប្រទេសរុស្ស៊ី ក្រោយចាញ់បារាំងនៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។

សួរអំពីកីឡាករ Messi និងលេខ 10 របស់គេ លោក Scaloni បានប្រាប់ក្រុមអ្នកយកព័ត៌មានថា: “មានចម្លើយតែមួយគត់សម្រាប់សំណួររបស់អ្នករាល់គ្នា: រាល់កីឡាករដែលស្ថិតក្នុងព្រឹត្តិការណ៍ World Cup គឺនៅដដែល ហើយយើងបានរក្សាលេខរបស់គាត់នៅទីនេះ។ រហូតមកដល់ពេលនេះគ្មាននរណាម្នាក់ប្រើប្រាស់លេខ 10 នោះទេ ព្រោះវាជាការផ្តាច់មុខសម្រាប់រូបគាត់ ហើយនោះគឺជាការសម្រេចចិត្តរបស់ខ្ញុំហើយគ្មានអ្វីផ្សេងទៀតអំពីរឿងនេះទេ”។

ខ្សែប្រយុទ្ធរបស់ក្រុម Barcelona គឺ Messi បានអវត្តមានខណៈដែលអាហ្សង់ទីនបានផ្តួលក្រុមហ្គាតេម៉ាឡាក្នុងលទ្ធផល 3-0 ក្នុងរដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃសុក្រ។

ក្រុមរបស់លោក Scaloni បានរកគ្រាប់បាល់បញ្ចូលទីបានយ៉ាងល្អនៅក្នុងតង់ទី 1 ពី Gonzalo Martinez, Giovani Lo Celso និង Giovanni Simeone ៕

Leave A Comment

Your email address will not be published. Required fields are marked *