៤គូនេះ ពិតជាពិសេសណាស់សម្រាប់ចុងសប្ដាហ៍នេះ

សម្រាក់រដូវកាលថ្មីនេះ មានលីកធំៗនៅអឺរ៉ុបបានចាប់ផ្ដើមប្រកួតបាន ៦ ទៅ ៨ប្រកួតហើយ។ រីឯសម្រាប់ការប្រកួតចុងសប្ដាហ៍នេះដែរ ក៏មានគូពិសេស ៤គូ ដែលនឹងប្រកួតគ្នាជាលើកដំបូក សម្រាប់ការបើករដូវកាលថ្មីនេះ។

១. Liverpool vs Manchester City

ក្រុមហងក្រហម នឹងបើកទ្វាទទួលស្វាគមន៍ ម្ចាស់ជើកឯករដូវកាលមុន គឺក្រុមមេឃខៀវ Manchester City ។ ក្រុមទាំងពីរនេះ នឹងត្រូវប្រកួតគ្នាក្នុងរាត្រីនេះ វេលាម៉ោង ១១ៈ៣០ រំលងអាធ្រាត ហើយសុទ្ធតែត្រូវការឈ្នះដូចគ្នាដើមឡើងទៅឈរនៅកំពូលតារាង ដោយបច្ចុប្បន្នមាន ១៩ពិន្ទុដូចគ្នា។

២. Manchester United vs Newcastle United

ត្បិតតែក្រុម សារិការព្រៃ Newcastle United កំពុងតែឈរនៅបាតតារាងមែន ប៉ុន្តែគូនេះពិតជាពិសេសណាស់ ព្រោះមានសារព័ត៌ជាច្រើនបាននិយាយថា នេះគឺជំនួបដើម្បីកាត់សេចក្ដីអនាគតរបស់លោក Jose Mourinho សម្រាប់បីសាចក្រហម។ បច្ចុប្បន្ន Man Utd កំពុងតែឋិតនៅលេខទី ១០នៃតារាងក្របខ័ណ្ឌ Premier League ដោយមានត្រឹមតែ ១០ពិន្ទុតែប៉ុណ្ណោះ ដែលធ្វើឲ្យកៅអីរបស់លោក Jose កំពុងតែឡើងកំដៅយ៉ាងខ្លាំងផងដែរ។

៣. Valencia FC vs Barcelona

ក្រុម Valencia នឹងបើកទ្វាកីឡាដ្ខានរបស់ខ្លួនដើម្បីស្វាគមន៍ក្រុមអ្នកមានបុណ្យ Barcelona ដែលកំពុងតែឈរនៅកំពូលតារាងនៃក្របខ៍ណ្ឌ La Liga ។ ប៉ុន្តែប៉ុន្មានប្រកួតដំបូងនេះ ក្រុម Valencia ហាក់ធ្វើមិនសូវបានល្អសោះ ហើយបច្ចុប្បន្នកំពង់តែឈរនៅលេខ ១៤ ដោយមានតែ៨ពិន្ទុតែប៉ុណ្ណោះ និងនៅឯពាន Champions League គឺមានតែ១ពិន្ទុតែប៉ុណ្ណោះ ដោយចាញ់ក្រុម PSG 3-0 និងស្មើក្រុម Man Utd 0-0 ។

៤. Paris Saint German vs Lyon

នៅឯក្របខ័ណ្ឌបារាំង France Ligue 1 ក្រុម PSG ក៏នឹងបើកទ្វាស្វាគមន៍ក្រុម Lyon ផងដែរនារាត្រីថ្ងៃអាទិត្យនេះ។ បច្ចុប្បន្នក្រុម PSG កំពុងឈរនៅកំពូលតារាង ខណៈពេលដែល Lyon ឈរនៅលេខរៀងទី ៥ ៕

 

Leave A Comment

Your email address will not be published. Required fields are marked *