មូលហេតុដែល Chelsea ព្រមលក់ Courtois ឲ្យ Real Madrid

សារព័ត៌មានបានចេញជាហូរហែរ អំពីការផ្ទេរអ្នកចាំទីសញ្ជាតិប៊ែលហ៊្សីក ទៅកាន់ទឹកដី Bernabeu នៃប្រទេសអេស្បាញ កាលពីពេលថ្មីៗនេះ។ តាមរបាយការណ៍ដែលផ្សាយបានឲ្យដឹងថា តម្លៃនៃការផ្ទេរគឺ Chelsea នឹងទទួលបានប្រាក់ ៣១លានផោន បូកបញ្ចូលជាមួយនឹងកិច្ចសន្យាខ្ចីជើង ខ្សែបម្រើក្រូអាត Mateo Kovacic ដែលនឹងមកចូលរួមជាមួយតោខៀវក្នុងរដូវកាលនេះ។

Thibaut Courtois with Golden Glow

ម៉្យាងវិញទៀត Chelsea ក៏បានទិញ អ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga វ័យ២៣ឆ្នាំពីក្លឹប Athletic Bilbao ក្នុងតម្លៃបំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេ ៧១លានផោន មកជំនួសដើម្បីត្រៀមរួចរាល់ហើយ។

ការទិញអ្នកចាំទីថ្មីនេះ គឺបានធ្វើឡើងមុនពេលដែល Chelsea ព្រមលក់ Courtois ឲ្យទៅ Real Madrid ។ ដោយហេតុថា Courtois និងអ្នកនាំពាក្យរបស់គាត់តែងតែនិយាយថា គាត់ចង់ទៅរស់នៅអេស្បាញវិញ ដើម្បីជួបជុំកូនៗ និងក្រុមគ្រូសាររបស់គាត់ដែលកំពុងតែរស់នៅទីនោះ ហើយ Real Madrid គឺជាក្លឹបក្នុងក្ដីស្រមៃ និងជាក្លឹបយក្សអេស្បាញដែលគាត់ចង់លេង ។

 

Courtois បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា “ខ្ញុំនឹងទទួលបានការផ្ដល់ឲ្យជាច្រើន និងប្រាក់ឧបត្ថម្ភបន្ថែម ប៉ុន្តែខ្ញុំចង់នៅជួបជុំកូនៗរបស់ខ្ញុំ” ។

លោក Sarri ដែលជាគ្រូបង្វឹកថ្មីរបស់តោខៀវ ធ្លាប់បាននិយាយជាច្រើនដងហើយថា គាត់មិនចង់បានកីឡាករណា ដែលគ្មានអារម្មណ៍លេង និងគ្មានគោលជំហរជាមួយក្លឹបឡើយ។

អត្ថបទគួរអានបន្ត៖ តើ Eden Hazard នឹងនៅជាមួយ Chelsea ឬចាកចេញ បន្ទាប់ពី Courtois ចូលរួមជាមួយ Real Madrid

គួរបញ្ជាក់ផងដែរថា Courtois នឹងចុះកុងត្រារយៈពេល៦ឆ្នាំនៅកីឡដ្ឋាន Bernabeu ក្រោយយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ៕

Leave A Comment

Your email address will not be published. Required fields are marked *