៣គូនេះ ពិតជាពិសេសណាស់សម្រាប់សប្ដាហ៍នេះ

សម្រាក់រដូវកាលថ្មីនេះ មានលីកធំៗខ្លះនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ហើយលីកខ្លះទៀតនឹងចាប់ផ្ដើម ពីចុងសប្ដាហ៍ក្រោយបន្តបន្ទាប់គ្នា។

សម្រាប់ការប្រកួតចុងសប្ដាហ៍នេះដែរ ក៏មានគូពិសេស ៣គូ ដែលនឹងប្រកួតគ្នាដំបូក សម្រាប់ការបើករដូវកាលថ្មីនេះ

១. Manchester United vs Leicester City


បីសាចក្រហម Man Utd គឺក្រុមដែលមានអ្នកគាំទ្រច្រើន នឹងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ កាលពីរដូវកាលមុន នឹងត្រូវបើកទ្វារទទួលក្រុមលេខ ៩កាលពីរដូវកាលមុន Leicester City ។ ក្រុមទាំងពីរនេះ គឺជាគូទី១ ដែលនឹងប្រកួតគ្នានៅវេលាម៉ោង ២រំលងអាធ្រាត យប់ថ្ងៃសុក្រឈាងចូលថ្ងៃសៅរ៍ ។

២. Arsenal vs Manchester City

នេះគឺជាគូពិសេសមួយទៀត រវាងក្រុមខ្លាំងទាំងពីរដែលនឹងមកអង្រួនវាលស្មៅ កីឡាដ្ឋាន Emirates របស់ក្លឹបកាំភ្លើងធំ នៅយប់ថ្ងៃ អាទិត្យ វេលាម៉ោង ១០:០០។ គួរបញ្ជាក់ផងដែរថា នេះក៏ការបង្ហាញសម្ថភាពគ្រូបង្វឹកថ្មី លោក Unai Emery ដែលមកជំនួស Asenge Wenger ក៏ដូចជាយុទ្ធសាស្រ្តថ្មីផងដែរ ជាមួយនឹងក្រុមការពារតំណែងជើងឯករដូវកាលមុន និងជាពិសេសមេឃខៀវ Man City ក៏ទើបតែលើកពាន FA Community Shield ដោយយកឈ្នះ Chelsea ដោយលទ្ធផល ២ ទល់ ០ ។

៣. Barcelona vs Sevilla


នេះជាការប្រកួតរវាងក្រុមអ្នកមានបុណ្យ Barcelona និង ក្រុម Sevilla ដើម្បីប្រជែងយកពានបើករដូវកាល Spain Super Cup នៅវេលាម៉ោង ៣យប់រំរងអាធ្រាត ថ្ងៃអាទិត្យ ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះ គឺជាការប្រកួតគ្នារវាងម្ចាស់ពាន La Liga និងម្ចាស់ពាន Copa Del Rey ប៉ុន្តែដោយសារតែ Barcelona គឺជាក្រុមតែមួយគត់ដែលលើកពានទាំងពីរនេះ ដូចច្នេះហើយ គេតម្រូវឲ្យក្រុមជើងឯករង មកប្រកួតដើម្បីដណ្ដើមពាននេះវិញ៕

Leave A Comment

Your email address will not be published. Required fields are marked *