តោះមកមើលក្លឹបទាំង5ដែលស៊ីគ្រូបង្វឹកច្រើនជាងគេក្នុងសម័យកាល Premier League

Chelsea បច្ចុប្បន្នមិនទាន់មានអ្នកចាត់ការថ្មីឡើយ ចាប់តាំងពី Sarri បានចាកចេញទៅកាន់ក្លឹប Juventus ហើយការតែងតាំងក្រោយរបស់ពួកគេនឹងក្លាយជាគ្រូបង្វឹកទី15 ក្នុងក្របខ័ណ្ឌ Premier League ។ ក្រុមតោខៀវត្រូវបានគេស្គាល់ថា បានផ្លាស់ប្តូរគ្រូបង្វឹកជាញឹកញាប់ ប៉ុន្តែក្លឹបអង់គ្លេសមួយនេះមិនទាប់ជាប់ជាក្លឹបដែលផ្លាស់ប្ដូរអ្នកគ្រប់គ្រងច្រើនជាងគេនៅឡើយទេ រាប់ចាប់តាំងពីឆ្នាំ 1992 មក។

#5. Sunderland – 12 managers


ចាប់តាំងពីក្របខ័ណ្ឌ Premier League បានចាប់ផ្តើមមក ក្រុមឆ្មាខ្មៅ Sunderland បានចំណាយពេល 16 រដូវកាលនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាមួយនឹងរដូវកាលចុងក្រោយបំផុតរបស់ពួកគេនាឆ្នាំ 2016/17 ។ បច្ចុប្បន្ន ឆ្មាខ្មៅ កំពុងលេងក្នុងក្របខ័ណ្ឌ League One ។

ខណៈដែលពួកគេស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League ពួកគេមានអ្នកគ្រប់គ្រង 12 នាក់ផ្សេងគ្នា។

លោក Peter Reid គឺជាមនុស្សដំបូងដែលគ្រប់គ្រងក្រុមឆ្មាខ្មៅ Sunderland នៅក្នុងក្របខ័ណ្ឌ Premier League ហើយលោកត្រូវបានជំនួសដោយលោក Howard Wilkinson លោក Mick McCarthy លោក Roy Keane លោក Ricky Sbragia លោក Steve Bruce លោក Martin O’Neill លោក Paolo Di Canio លោក Gus Poyet លោក Dick Advocaat លោក Sam Allardyce និង David Moyes ។ គួរឱ្យចាប់អារម្មណ៍នោះគឺ Sunderland គឺជាការងារដំបូងរបស់ Keane ជាគ្រូបង្វឹក។

#4. Tottenham Hotspur – 13 managers


បច្ចុប្បន្ន Tottenham Hotspur កំពុងដឹងនាំដោយលោក Mauricio Pochettino ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានទទួលខុសត្រូវក្លឹបភាគខាងជើងទីក្រុងឡុងដ៍អស់រយៈពេល 5 ឆ្នាំមកហើយ ប៉ុន្តែមុនពេលគាត់មកដល់ ក្លឹបមានគ្រូបង្វឹកចំនួន 12 នាក់រួចមកហើយ ក្នុងពេល 22 ឆ្នាំចុងក្រោយ។

លោក Doug Livermore និង Ray Clemence បានកាន់តំណែងជាអ្នកគ្រប់គ្រងនៅ Spurs នៅពេលដែលក្របខ័ណ្ឌ Premier League បានចាប់ផ្តើម ហើយពួកគេត្រូវបានស្នងតំណែងដោយ លោក Ossie Ardiles, លោក Gerry Francis, លោក Christian Gross, លោក George Graham, លោក Glenn Hoddle, លោក Jacques Santini, លោក Martin Jol, លោក Juande Ramos, លោក Harry Redknapp, លោក Andre, លោក Villas-Boas, លោក Tim Sherwood និង លោក Pochettino ។

ទោះជាយ៉ាងណាក៏ដោយមានតែ Ramos ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់ជាមួយនឹង Spurs ហើយនោះគឺជាពានរង្វាន់ League Cup ក្នុងឆ្នាំ 2008 ។

#3. Newcastle United – 14 managers


Newcastle United បានស្ថិតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ 25 នៃរដូវកាលទាំង 27 រហូតមកដល់ពេលនេះ និងថ្មីៗនេះការចាកចេញរបស់លោក Rafael Benitez តម្រូវឲ្យក្លឹបរកអ្នកចាក់ការទី 14 របស់ពួកគេគឺលោក Toons ដែលនឹងត្រូវតែងតាំងជាអ្នកចាត់ការថ្មីសម្រាប់រដូវកាលក្រោយ។

អតីតកីឡាកររបស់ពួកគេដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or លោក Kevin Keegan គឺជាមនុស្សដំបូងគេដែលគ្រប់គ្រង Newcastle នៅក្នុងក្របខ័ណ្ឌ Premier League ។ បន្ទាប់មាន លោក​ Kenny Dalglish, លោក Ruud Gullit, លោក Alan Shearer, លោក Bobby Robson, លោក Graeme Souness, លោក Glenn Roeder, លោក Sam Allardyce, លោក Joe Kinnear, លោក Chris Hughton, លោក Alan Pardew, លោក Steve McClaren និង លោក Benitez ។

#2. Chelsea – 14 managers


ស្រដៀងនឹង Newcastle ក្លឹប Chelsea ក៏បានតែងតាំងអ្នកចាត់ការទូទៅ 14រូបមកហើយ ក្នុងក្របខ័ណ្ឌ Premier League ហើយចាប់តាំងពីលោក Maurizio Sarri បានចូលរួមក្រុម Juventus នៅរដូវក្តៅនេះ តោខៀវក៏នឹងត្រូវស្វែងរកបុរសថ្មីម្នាក់សម្រាប់កៅអីក្តៅមួយនេះ ហើយវាអាចជា Frank Lampard ។

មុនពេលដែលលោក Roman Abramovich បានកាន់កាប់ក្លិប Chelsea ក៏មានគ្រូបង្វឹកចំនួន 5 រូបដែរ ក្នុងរយៈពេល 11 ឆ្នាំ ដោយចាប់ផ្តើមជាមួយ លោក Ian Porterfield លោក Glenn Hoddle, លោក Ruud Gullit, លោក Gianluca Vialli និងលោក Claudio Ranieri ។

លោក Mourinho គឺជាគ្រូបង្វឹដែលដឹកនាំ Chelsea 2ដង ក្រោមម្ចាស់ក្លឹបលោក Abramovich ហើយអ្នកចាត់ការទូទៅផ្សេងទៀតដែលទទួលបន្ទុកក្រុមតោខៀវ មានដូចជា លោក Avram Grant, លោក Luiz Felipe Scolari, លោក Carlo Ancelotti, លោក Andre Villas-Boas, លោក Roberto Di Matteo, លោក Antonio Conte និងលោក Sarri ។ ។

#1. Southampton – 18 managers


ជាមួយនឹងការតែងតាំងជាគ្រូបង្វឹកចំនួន 18 នាក់ ក្រុម Southampton បាននាំមុខគេ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាបញ្ជីឈ្មោះទាំងនេះមិនរាប់បញ្ចូលអ្នកចាត់ការដែលទទួលបន្ទុកក្លិបនេះក្នុងអំឡុងពេល 7 ឆ្នាំ ដែលពួកគេបានអវត្តមានពីក្របខ័ណ្ឌ Premier League ឡើយ។

Ian Branfoot, Alan Ball, Dave Merrington, Graeme Souness, Dave Jones, Glenn Hoddle, Stuart Grey, Gordon Strachan, Paul Sturrock, Steve Wigley, Harry Redknapp, Nigel Adkins, Mauricio Pochettino, Ronald Koeman, Claude Puel, Mauricio Pellegrino, Mark Hughes និង Ralph Hasenhüttlគឺជាគ្រូបង្វឹកទី 18 ដែលបានគ្រប់គ្រងក្លឹបមួយនេះ នៅក្នុងក្របខ័ណ្ឌ Premier League ៕