Spur កំពុងត្រៀមទឹកប្រាក់ 35លានផោន ដើម្បីទិញកីឡាករវ័យក្មេងម្នាក់ពីលីក អីតាលី

យោងតាមកាសែត The Sun បានឱ្យដឹងថា Tottenham នឹងត្រូវចំណាយប្រាក់ 35 លានផោន (46 លានដុល្លារ) សម្រាប់ Nicolo Barella ។

បន្ទាប់ពីខ្សែបម្រើ Mousa Dembele កំពុងមានរបួសកជើង ពេលSpurs យកឈ្នះ Wolves ៣-២ កាលពីដើមខែវិច្ឆិកានេះ និងត្រូវបញ្ជូនទៅប្រទេសកាតារដើម្បីធ្វើការព្យាបាលជាពិសេស ក្រុមមាន់ក្នាយមាសមួយនេះ ក៏បានកំពុងតែស្វែងរកជំនួយបន្ថែម ដើម្បីជំនួសខ្សែការពារ ហើយសង្ឃឹមថា ការផ្តល់ជូនដ៏ធំ សម្រាប់កីឡាករវ័យ 21 ឆ្នាំនេះ នឹងគ្រប់គ្រាន់ដើម្បីឱ្យ Cagliari អនុញ្ញាតឲ្យរូបគេចាកចេញក្នុងរដូវរងារខាងមុខ។


Nicolo Barella ចូលលេងជាអាជីពបាន៩៩ប្រកួត និងទាត់បញ្ចូលទីបាន៧គ្រាប់។ គេជាយុវជនចេញពីក្លឹប Cagliari ផ្ទាល់ ហើយធ្លាប់ជាប់ចូលលេងឲ្យជម្រើសជាតិអ៊ីតាលីក្រុមធំបាន២ដង បន្ទាប់ពីមានការកោះហៅនៅឆ្នាំ២០១៨នេះ។

បច្ចុប្បន្នក្រុម Tottenham Hotspur កំពុងតែឈរនៅលេខ៤ ក្នុងតារាងក្របខ័ណ្ឌ Premier League ដែលមាន ២៧ពិន្ទុ ខណៈពេលដែលក្រុមខ្លាំងៗកំពុងប្រឹងប្រែងប្រជែងគ្នាដើម្បីបានឈរនៅ Top 4 នៅពេលបញ្ចប់រដូវកាលនេះ សម្រាប់អាចចូលរួមការប្រកួតពាន UEFA Champions League រដូវកាលក្រោយ៕