ខ្សែការពារ៤នាក់របស់ Arsenal អាចនឹងចាកចេញ ខណៈ Saliba អាចនឹកចូលមកជំនួស

តាមការបញ្ជាក់ពីសារព័ត៌មានជាច្រើនថា Stephan Lichtsteiner អាចនឹងត្រូវចាកចេញពីក្លឹប Arsenal នារដូវកាលនេះ ហើយយ៉ាងហោចណាស់ក៏មានកីឡាក២នាក់ទៀតទៅតាមផងដែរគឺ Shkodran Mustafi និង Nacho Monreal។

ម្យ៉ាងវិញទៀត ប្រធានក្រុមរបស់ក្លឹបកាំភ្លើងធំ នាពេលថ្មីៗនេះក៏នឹងអាចចាកចេញផងដែរ បន្ទាប់ពីត្រលប់មកពីសម្រាកព្យាបាលរបួសយ៉ាងយូរនោះ។ Koscielny បានលេងជាមួយក្រុមកាំភ្លើងធំចាប់តាំងពីឆ្នាំ 2010 មកម្លេះ ហើយកីឡាករវ័យ 33 ឆ្នាំរូបនេះនៅសល់កុងត្រាប្រហែលមួយឆ្នាំទៀតទេ។ ក្លឹប Bayer Leverkusen ក៏បាននិយាយថាកំពុងតែចង់បានកីឡាកររូបនេះដែរ ខណៈពេលដែល Koscielny ក៏ចង់ទៅលេងនៅទឹកដីកំណើតរបស់គាត់ផងដែរ។

មិនត្រឹមតែកីឡាករ៤នាក់ខាងលើទេដែលនឹងអាចចាកចេញពីក្លឹប តែមានប្រមាណ២ឬ៣នាក់ទៀតក៏នឹងអាចចាកចេញដែរ។ កីឡាករ Chambers វ័យ 24 ឆ្នាំរូបនេះ បាននឹងកំពុងរីករាយជាមួយនឹងការខ្ចីជើងជាមួយនឹងក្រុម Fulham ហើយក៏អាចនឹងលក់ចេញតែម្ដងក្នុងរដូវកាលថ្មីនេះ។

និយាយមកដល់ Mesut Ozil វិញក៏កំពង់តែពិបាកក្នុងការបន្តនៅលើទឹកដី Emirate ទៀតដែរដោយសារទម្រង់លេង និងប្រាក់ពលកម្មថ្លៃពេក។

ហើយថ្មីៗនេះ ក្លឹបធំៗរបស់អេស្បាញ និងអីតាលី កំពុងតាមប្រម៉ាញ់កីឡាករសំខាន់ៗរបស់ Arsenal ផងដែរ ដូចជា៖ កីឡាករ Pierre-Emerick Aubameyang កីឡាករ Alexandre Lacazette និងកីឡាករ Granit Xhaka។

ផ្ទុយមកវិញ មានកីឡាករជាច្រើនដែលក្លឹបកាំភ្លើងធំកំពុងតាមប្រម៉ាញ់ ជាពិសេសកីឡាករខ្សែការពារ និងខ្សែបម្រើដើម្បីមកជំនួសកន្លែង Aaron Ramsey ដែលបានចាកចេញពីក្លឹបនារដូវកាលនេះ ដើម្បីទៅចូលរួមជាមួយក្លឹប Juventus ដោយគ្មានតម្លៃផ្ទេរ។

ខ្សែការពារម្នាក់ ដែលArsenal បានចាប់អារម្មណ៍ខ្លាំង និងកំពុងតែចរចារគឺ William Saliba របស់ក្លឹប Saint-Étienne របស់ Ligue 1 ខណៈពេលដែលកីឡាកររូបនេះក៏កំពុងតែចង់ចាកចេញដើម្បីមកលេងនៅ លីកអឺរ៉ុបផ្សេងដែរ៕
ប្រភពទាំងស្រុងពី The Goal