តើការសាកល្បងវិឌីអូ VAR សម្រាប់ Premier League ដល់ណាហើយ?

បន្ទាប់ពីសាកល្បងឡើងវិញនៅបច្ចេកវិជ្ជា វីឌីដូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) មានតែការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលមួយប៉ុណ្ណោះ ដែលត្រូវបានលុបចោល ហើយជំនួសដោយ VAR វិញក្នុងការប្រកួតចំនួន ៥ សម្រាប់ Premier League កាលពីថ្ងៃសៅរ៍។

ដំបូងឡើយគ្រាប់បាល់របស់ Leroy Sane គឺមិនត្រូបបានអនុញ្ញាតឡើង ដោយការផ្លុំកញ្ចែរពីអជ្ញារកណ្ដាលលើជំហរក្រៅល្បែង Off site ក្នុងការទទួលជ័យជម្នះ 3-0 រវាងក្រុមផ្ចាស់ផ្ទះ Manchester City លើក្រុម Fulham។


ក្រោយពីការត្រួតពិនិត្យឡើងវិញដោយប្រព័ន្ធ VAR បានបង្ហាញឱ្យឃើញថា Sane មិនOff site ឡើយ ហើយបានប្រគល់គ្រាប់បាល់ឲ្យក្រុមមេឃខៀវ វានឹងធ្វើឱ្យក្រុម Manchester City នាំមុខ 3-0 ។

វាត្រូវបានគេយល់ថា ក្របខ័ណ្ឌ Premier League ពិតជារីករាយណាស់ជាមួយនឹងការដែលកាត់សេចក្តីនេះ ហើយអាចនឹងត្រូវដាក់ឲ្យប្រើប្រាស់ទាំងស្រុងក្នុងពេលឆាប់ៗនេះ។


គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ក្លឹបក្របខ័ណ្ឌ Premier League បានបោះឆ្នោតប្រឆាំងនឹងការប្រើប្រាស់ VAR សម្រាប់រដូវកាល 2018-19 ។ ហើយឥឡូវ ក្របខ័ណ្ឌ Premier League ចង់ដឹងពីរបៀបដែលប្រព័ន្ធនេះធ្វើការសិន មុននឹងសម្រាច់ចិត្តម្ដងទៀត។


ដូចរដូវកាលមុនដែរ វាក៏នឹងត្រូវបានប្រើនៅ EFL Cup និង FA Cup ប៉ុន្តែមានតែការប្រកួនសំខាន់ៗប៉ុណ្ណោះ ដោយកាលពីរដូវកាលមុន វាត្រូវបានប្រើប្រាស់សម្រាប់ ១៩ប្រកួតចុងក្រោយ ប៉ុន្តែឆ្នាំនេះនឹងបន្ថែមរហូតដល់ ៦០គូចុងក្រោយ៕

Leave A Comment

Your email address will not be published. Required fields are marked *