ហេតុអ្វីបានជា Pogba គួរតែទៅចូលរួមជាមួយ PSG?

បច្ចុប្បន្ននេះមានសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីការចង់ចាក់ចេញរបស់ តារាឆ្នើម Man Utd គឺ Paul Pogba ថាអាចនឹងចាកចេញពី Old Trafford នារដូវកាលដោះដូរកីឡាករខាងមុខនេះមកដល់។


បច្ចុប្បន្ន Man Utd កំពុងតែឋិតនៅភាពយ៉ាប់យ៉ឺនខ្លាំង ក្រោមការដឹងនាំរបស់លោក Jose ហើយសម្រាប់អនាគតរបស់គាត់ក៏មិនដឹងថាអាចនៅបន្តបានយូប៉ុណ្ណាដែរ។ ក្នុងក្របខ័ណ្ឌ Premier League បីសាចក្រហមកំពុងតែឋិននៅចំណាត់ថ្នាក់ពាក់កណ្ដាលតារាង ឯក្របខ័ណ្ឌ Champions League វិញ បានត្រឹមស្មើជាមួយ Valencia និងម្យ៉ាងវិញទៀត ក្រុមបីសាចក្រហមបានភ្លាត់ចាញ់ក្រុម Derby ដែលត្រូវធ្លាក់ចេញពីពានរង្វាន់ Carabao Cup តែម្ដង។


ទើបតែថ្មីៗនេះ ក្លឹបយក្សរបស់បារាំង PSG បានមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការចង់បាន Pogba ដើម្បីចូលរួមជាមួយ ហើយខ្សែប្រុយុទ្ធថ្លៃបំផុតលើលោក Neymar ក៏កំពុងដង្ហោយហៅ Pogba ឲ្យចូលរួមជាមួយខ្លួនផងដែរ។


បើមើលតាមស្ថានភាព Man Utd នាពេលនេះ សារព័ត៌មាន Metro បានបញ្ជាក់ថា Pogba អាចនឹងសម្រាច់ចិត្តចូលរួមជាមួយក្លឹប PSG ច្រើនជាងនៅបន្តជាមួយ Man Utd ខណៈពេលដែលកិច្ចសន្យារបស់គាត់នៅសល់រហូតដល់ឆ្នាំ ២០២១ ឯណោះ។


នៅ PSG មានកីឡាករឆ្នើមៗជាច្រើនដែលក្លឹមបានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ទិញមកដូចជា Neymar, Mbappe, Edinson Cavani និងកីឡាករដទៃទៀត ដូចនេះបើ Pogba ចង់ចាកចេញនោះ គេជឿជាក់ថាអាចនឹងទៅរួច សម្រាប់ក្លឹបអ្នកមានមួយនេះក្នុងការទិញផ្ដាច់កុងត្រា៕

Leave A Comment

Your email address will not be published. Required fields are marked *