Xhaka និយាយរឿងផ្ទេរពី Arsenal ទៅ Inter

កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Inter ដែលបច្ចុប្បន្នត្រូវបានដឹកនាំដោយលោក Antonio Conte ។

របាយការណ៍ខ្លះបានអះអាងថា Arsenal នឹងទទួលយកការដេញថ្លៃ 40 លានអឺរ៉ូ (ផោន 35,6 លានផោន) សម្រាប់កីឡាករស្វីសរូបនេះ។ ប៉ុន្តែ Xhaka ដែលបានចូលរួមជាមួយ Arsenal ក្នុងកិច្ចព្រមព្រៀង 35 លានផោនពីក្លិប Borussia Monchengladbach នៅឆ្នាំ 2016 ចង់ស្នាក់នៅជាមួយក្រុមកាំភ្លើងធំ Arsenal ហើយថែមទាំងចង់ក្លាយជាប្រធានក្រុមអចិន្រ្តៃយ៍របស់ក្លឹបទៀតផង។

Xhaka បានប្រាប់ Blick ថា “ខ្ញុំមិនដឹងទេថាតើ គម្រោងដែលខ្ញុំចង់ចាកចេញពី Arsenal ចេញមកពីណា។ ខ្ញុំមានកិច្ចសន្យារយៈពេលបួនឆ្នាំទៀត ខ្ញុំទើបតែចុះហត្ថលេខាថ្មីកាលពីឆ្នាំមុន។ ខ្ញុំសប្បាយចិត្តនៅទីនេះ ហើយគ្រួសារខ្ញុំផងដែរ។ នោះហើយជារឿងសំខាន់បំផុត ខ្ញុំមិនមានគម្រោងចាកចេញពី Arsenal នៅរដូវក្តៅនេះទេ”។

ហើយនៅពេលសួរថា តើវាពិតជាអស្ចារ្យណាស់មែនទេ ប្រសិនបើអ្នកត្រូវបានក្លាយជាប្រធានក្រុមរបស់ Arsenal? Xhaka បានឆ្លើយថា: “វាប្រាកដជាចំណុចល្អសម្រាប់ខ្ញុំ” ៕