អតីតកីឡាករ Man Utd ម្នាក់ថា Jose នឹងត្រូវដេញចោលឆាប់ៗនេះ

នេះ​គឺ​ជា​សម្ដី​របស់ Gary Neville ដែលបានប្រាប់អ្នកសារព័ត៌មានថា លោក Jose Mourinho នឹង​ត្រូវ​បណ្ដេញ​ចេញ​ដោយ​ក្លឹប Manchester United នៅ​ពេល​ឆាប់​ៗ បន្ទាប់​ពី​បរាជ័យ​ដោយថ្វីដៃ Liverpool ៣-១ កាល​ពី​យប់​មិញនេះ។

ក្រុម​កីឡាករ​របស់​លោក Mourinho ហាក់​លេង​មិន​ទៅ​មុខ​សោះ ជាពិសេសយប់មិញនេះ ទម្រង់លេង​ត្រូវ​បាន​ចាប់​ជាប់​​ដោយ​ក្រុម​លោក Jurgen Klopp  ស្របពេលដែល​​ខ្សែ​ប្រយុទ្ធ Sadio Mane និង Xherdan Shaqiri ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​ឲ្យ Man Utd និង Liverpool​ ដាច់​គ្នា​ដល់ទៅ​១៩​ពិន្ទុ ហើយ ហង្សក្រហមនៅតែបន្តកាន់កាប់កំពូលតារាង និងមិនទាន់ស្គាល់ចាញ់នៅឡើយទេ ក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អតីត​វីរបុរស​របស់ Man Utd លោក Nevilleជឿជាក់ថា “លទ្ធផល​​ចុងក្រោយ​នេះ ​ប្រហែល​ជា​ពេលវេលា​ចុងក្រោយ​សម្រាប់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ ​នៅ​កីឡដ្ឋាន Old Trafford”។ Sky Sports សួរថា៖ “តើ Mourinho អាច​នឹង​ចាកចេញ​ទេ? លោក Neville បានបន្តបញ្ជាក់ថា “ខ្ញុំ​គិត​ថា​វា​នឹង​កើតឡើង”។

នេះ​គឺ​ជា​បរាជ័យ​លើក​ទី​៥​សម្រាប់ Manchester United ក្នុង​រដូវ​កាល​នេះ​ ដែលឈរ​លេខរៀងទី​៦​ក្នុង​តារាង ប៉ុន្តែ Mourinho នៅ​តែ​​មាន​ទំនុក​លោក​អាច​នាំ​​ក្រុម​ឡើង​ទៅ​ក្រុម​កំពូល​ទាំង​៤​បានវិញ៕ ​

Leave A Comment

Your email address will not be published. Required fields are marked *