ខ្លះៗពីក្មេងទាំងពីរដែលបានទៅហ្វឹកហាត់នៅថៃ

យោងតាមព័ត៌មានទូទៅដែលទទួលបាន និងតាមរយៈសប្បាយបានឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់បានបញ្ចប់ការហ្វឹកហាត់ទាំងស្រុងហើយក្នុងប្រទេសថៃជាមួយក្លឹប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi ដែលមានគ្រូល្បីៗរបស់ថៃ និងមកពីក្លឹប Barcelona មកបង្ហាត់ផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថា ពួកគាត់ទៅតាមរយៈកម្មវិធីរបស់ក្រុមហ៊ុនNestlé សហការជាមួយក្លឹប FC Barcelona សម្រាប់បណ្ដុះបណ្ដាលក្មេងដែលមានអាយុចន្លេះពី ៧ ទៅ ១២ឆ្នាំ ហើយក៏មានការគាំទ្រពីនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

កុមារា វ៉ាស៊ុណាន់ កៈសិដេជ និងកុមារា ថា នីភិរិទ្ធ បានត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចំណាយពេល ៤ថ្ងៃដើម្បីហ្វឹកហាត់នៅទៅនេះ។ ម្យ៉ាងវិញទៀត ក្មេងទាំងក៏អាចនឹងមានឲ្យកាសបានទៅហ្វឹកហាត់នៅក្លឹប Barcelona ក្នុងទឹកដីនៃប្រទេសអេស្បាញផងដែរ ដោយរង់ចាំការប្រកាសលទ្ធផលចុងក្រោយរបស់កម្មវិធីខាងលើនៅខែតុលាខាងមុខនេះ៕

ទស្សនាការសម្ភាសរបស់ពួកគាត់


Leave A Comment

Your email address will not be published. Required fields are marked *