១ចូល និង២នាក់អាចនឹងចាកចេញពី Man Utd នៅរដូវក្តៅនេះ

លោក Ole Gunnar Solskjaer កំពុងសម្លឹងមើលការចាប់ផ្តើមជាថ្មីនៅ Old Trafford ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គោលដៅសំខាន់គឺការដោះដូរកីឡាករ ដើម្បីពង្រឹងក្រុមឡើងវិញ។

គ្រូបង្វឹករូបនេះបាននិយាយកាលពីខែមេសានៅពេលសួរអំពីផែនការផ្ទេរនារដូវកាលនេះរបស់ក្រុម Manchester United ថា “ខ្ញុំមិនគិតថាអាចរំពឹងថាមានកីឡាកររហូតដល់ 6 នាក់ចូលមកទេ។ ខ្ញុំដឹងថានឹងមិនមានឡើយ”។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយ ក្រុមបីសាចក្រហមបានចាញ់ក្រុម Everton 4 ទល់នឹង 0 ហើយពួកគេមិនដែលស្គាល់ពាក្យថាឈ្នះ រហូតដល់បញ្ចប់រដូវកាលជាមួយនឹងការបរាជ័យ 2-0 ក្រោមស្នាដៃក្រុមនៅបាតតារាង Cardiff City ។

លទ្ធផលនៃការប្រកួតចំនួន 12 ប្រកួតដែល ឈ្នះ២លើក ស្មើ២លើក និងចាញ់៨លើកគឺបានធ្វើឲ្យ Man Utd ឈរត្រឹមលេខ ៦ក្នុងតារាង Premier League ដោយមិនអាចចូលរួមលេងពានChampions League បានឡើយ ហើយត្រូវទៅលេង Play off Europa League ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មិនសប្បាយចិត្តឡើយ ។

និយាយដល់កីឡាករដែលនឹងមានភាគរយចាកចេញខ្ពស់ មាន២រូបដែលក្រុម Man Utd ពិបាកនឹងរក្សារបន្តទៀត នោះគឺកីឡាករ Alexis Sanchez ដែលមានប្រាក់បៀរវត្តិន៍ខ្ពស់ប្រហែល៥០ម៉ឺនផោនក្នុង១សប្ដាហ៍ និងកីឡាករ Paul Pogba ដែលចង់ទៅលេងនៅអេស្បាញ អាចជាមួយក្លឹប Barcelona ឬReal Madrid ខណៈពេលដែលកីឡាករ Daniel James ដែលបានត្រូវថ្លៃក្នុងការចាកចេញពី Swansea មកកាន់ Old Trafford តម្លៃប្រមាណ ១៥លានផោនដោយរង់ចាំតែតំណើរការផ្ទេរមួយចំនួនទៀតប៉ុណ្ណោះ៕ នេះបើតាមប្រភពរបស់ Daily Mail.