Aubameyang ផ្ញើសារទៅកាន់ Dembele បន្ទាប់ពីរស៊ុតយ៉ាងល្អឲ្យ Barca

កីឡាករ Pierre Emerick-Aubameyang បានផ្ញើសារមួយទៅកាន់កីឡាករ Ousmane Dembele របស់ក្លឹប Barcelona ក្រោយពីខ្សែប្រយុទ្ធរូបនេះបានធ្វើការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងក្រុម Tottenham ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានជួយឱ្យក្រុម Barcelona នាំមុខមុន 1-0 នៅនាទីទី 7 នៅពេលដែលគេបាន បណ្ដើរ និងកិបដាច់ខ្សែការពាររបស់ក្រុម Spurs ពីរនាក់ មុនពេលស៊ុតទម្លុះដៃអ្នកចាំទី Hugo Lloris ។

កីឡាករវ័យ 21 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម នាទឹកដី Emirates នៅក្នុងប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមិនបានជាប់ជាជម្រើស ១១នាក់របស់ក្លឹបអ្នកមានបុណ្យមួយនេះ។

ខ្សែប្រយុទ្ធ Dembele បានធ្វើឱ្យអ្នកគាំទ្ររបស់ Arsenal មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរដូវក្តៅមុន នៅពេលដែលគាត់ត្រូវបានគេប្រទះឃើញ ទៅលេងនៅក្នុងទីក្រុងឡុងជាមួយនឹងក្រុមកីឡាកររបស់កាំភ្លើងធំ។

Aubameyang គឺជាមិត្តភក្តិជិតស្និទ្ធជាមួយ Dembele កាលពីពេលវេលារបស់ពួកគាត់នៅឯក្លឹប Dortmund ។

Aubameyang បាននិយាយថានៅលើ Twitter របស់គាត់ថា “Wouaaaahahhhh ប្អូនប្រុសដ៏ល្អ អ្នកពិតជាមានទេពកោសល្យ ពិតជាខ្លាំងមែន អច្ចារ្យណាស់”។

គួរបញ្ជាក់ផងដែរថា ក្រុម Spurs បានតាមបានស្មើវិញនៅចុងតង់ទី២ ខណៈពេលដែលលទ្ធផលរបស់ Inter Milan បានត្រឹមតែស្មើ ដែលជាហេតុធ្វើឲ្យ Spurs មានឱកាសដឹកដៃក្រុម Barca ឡើងទៅវគ្គ១៦ក្រុមបន្តទៀត ដោយ Barca ឈរនៅលេខ១ និង Spurs ឈរនៅលេខ២ ឯInter គឺត្រូវធ្លាក់ទៅលេងពាន Europa League វិញ៕

Leave A Comment

Your email address will not be published. Required fields are marked *