តោះមកមើលទឹកលុយដែល barca បញ្ចេសសម្រាប់ទិញដូរកីឡាករក្នុងខែរងារនេះ

យោងតាមសារព័ត៌មានអេស្បាញ Mundo Deportivo បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ចេញទឹកប្រាក់ប្រមាណ 150 លានអឺរ៉ូ ដែលស្មើនឹង 135 លានផោន ឬស្មើនឹង 171 លានដុលា្លរ ដើម្បីធ្វើការដោះដូរកីឡការក្នុងរដូវកាលដោះដូរកីឡាកររដូវរងានេះ។

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Liga រដូវកាលមុន ត្រូវបានគេនិយាយថា កំពុងតែសម្លឹងរកកីឡការចំនួន 5 បន្ថែមទៀត ដើម្បីមកជួយក្លឹបសម្រាប់រដូវកាលនេះ សម្រាប់ក្របខ័ណ្ឌដែលនៅសល់ទាំងអស់នាពេលបច្ចុប្បន្ន។ កីឡាករដែលក្លឹប Barcelona កំពុងសម្លឹងមើលមានដូចជា អ្នកចាំទី ខ្សែការពារកណ្ដាល ខ្សែបម្រើពីរនាក់ និងខ្សែប្រយុទ្ធម្នាក់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្លឹបអ្នកមានបុណ្យមួយនេះកំពុងតែឈរនៅកំពូលតារាង LaLiga ដោយមាន ៣៧ពិន្ទុ ក្នុងការប្រកួតចំនួន១៧ដងមកនេះ៕