Arsenal កំពុងសម្លឹងមើលខ្សែការពារ៥រូប ដើម្បីជំនួស Holding

ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់កាលពីថ្ងៃសុក្រកន្លងទៅអំពីរយៈពេល Rob Holding ដែលនឹងត្រូវសម្រាកព្យាបាលរបួស ដែលអាចនឹងបន្តរហូតដល់ចប់រដូវកាលនេះតែម្ដង បន្ទាប់ពីការដាច់សរសៃនៅលើជង្គង់ឆ្វេងរបស់គាត់។


វាជាសំណាងអាក្រក់សម្រាប់កីឡាករវ័យ 23 ឆ្នាំរូបនេះ បន្ទាប់ពីទទួលបានការទុកចិត្ត និងកំពុងរីករាយជាមួយនឹងជម្រើស១១នាក់របស់ Arsenal ដែលបានចូលលេងបាន៩ប្រកួតជាប់ៗគ្នា ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ។


តាមសារព័ត៌មានរបស់ អង់គ្លេស Metro បានបញ្ជាក់ថា ក្លឹបកំពុងតែសម្លឹងមើលខ្សែការពារ ៥នាក់ដែលអាចនឹងមកជំនួសកន្លែងរបស់ Holding វិញក្នុងខែមករានេះ ស្របពេលដែលខ្សែការពារឆ្នើមពីរនាក់ទៀតក៏កំពុងតែរបួសផងដែរមាន Nacho Monreal និង koscielny ។

កីឡាករ Nathan Ake របស់ក្លឹប Bournemouth

កីឡាករ Eric Bailly របស់ក្លឹប Manchester United

កីឡាករ Gary Cahill របស់ក្លឹប Chelsea

កីឡាករ Mario Hermoso របស់ក្លឹប Espanyol

Manuel Akanji របស់ក្លឹប Borussia Dortmund