Jorge ចេញសេចក្តីថ្លែងការណ៍ពីអនាគតរបស់ Jose ជាមួយ Man Utd

ភ្នាក់ងាររបស់លោក Jose Mourinho លោក Jorge Mendes បានបដិសេធថា គាត់មិនមានគម្រោងចាកចេញពីក្លឹប Manchester United ចំពោះពាក្យចចាមអារ៉ាម ដែលថាគាត់នឹងចាកចេញពីក្លឹប។

នៅក្នុងដំណាក់កាលតានតឺងបែបនេះ លោក Mendes បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា លោក Mourinho កំពុងរៀបចំអនាគតរបស់គាត់នៅ Old Trafford ហើយក្លឹបក៏នៅតែផ្ដល់ការទុកចិត្ត និងរីករាយជាមួយគាត់ បើទោះបីជាក្រុមរបស់គាត់កំពុងតែជួបភាពតានតឹងនៅ Premier League នារដូវកាលនេះក៏ដោយ។

Mendes បាននិយាយថា៖ “វាមិនពិតទាំងស្រុងទេ ដែល Jose នឹងចាកចេញ គាត់រីករាយនៅក្លឹប ហើយក្លឹបក៏សប្បាយរីករាយជាមួយគាត់ផងដែរ។ អនាគតរបស់លោក Mourinho គឺជាការផ្តោតអារម្មណ៍ចំពោះការប្រកួតផ្សេងៗទៀត”។

សារព័ត៌មាន The Sun ក៏ធ្លាប់បានរាយការណ៍កាលពីថ្ងៃសុក្រនេះផងដែរថា អនុប្រធានប្រតិបត្តិលោក Ed Woodward បានសម្រេចចិត្តជំនួស Jose ជាមួយលោក Mauricio Pochettino នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែលោក Mendes បានបដិសេធអំពីសារព័ត៌មានមួយនេះ៕