ព័ត៌មានថ្មីៗ Juventus ឈានដល់ការចុះហត្ថលេខាមុន ជាមួយ Aaron Ramsey

នេះបើតាមការចុះផ្សាយរបស់ Metro អង់គ្លេស បានបង្ហាញថា Aaron Ramsey បានចុះហត្ថលេខាលើកុងត្រាមុនកិច្ចសន្យាមួយជាមួយក្រុម Juventus ហើយនឹងចាកចេញពីក្រុម Arsenal នៅរដូវក្តៅខាងមុខនេះ។ កីឡាករសញ្ជាតិវែលដែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Arsenal អស់រយៈពេលជាង 10 ឆ្នាំមកហើយ និងធ្លាប់បានស៊ុតបញ្ចូលទីឱ្យក្លឹបបាល់ទាត់កាំភ្លើងធំឈ្នះពានរង្វាន់ FA Cup កាលពីចុងរដូវកាលនេះ គឺនៅសល់កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ មិនដល់១ឆ្នាំទៀតនោះទេ នឹងបាននិយាយទៅកាន់ក្លឹបនៅអឺរ៉ុបកាលពីថ្ងៃអង្គារ។


ក្លិបមួយចំនួនក្នុងចំណោមក្លឹបធំ ៗ នៅទ្វីបអឺរ៉ុបរួមទាំង PSG, Milan និង Bayern Munich បានព្យាយាមចុះកុងត្រាជាមួយកីឡាករវ័យ 27 ឆ្នាំរូបនេះដែរ ប៉ុន្តែពេលនេះម្ចាស់ជើងឯកអ៊ីតាលី បានឈានដល់ការយកឈ្នះក្លឹបផ្សេងៗក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើកាំភ្លើងធំ។


យោងតាម Sportmediaset បាននិយាយថា Ramsey បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃខ្លួន 5,84 លានផោនក្នុងមួយឆ្នាំ ហើយការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ Ramsey អាចនឹងរកប្រាក់ចំណូលបាន ៥សែនផោនក្នុងមួយសប្ដាហ៍ ប្រសិនបើគាត់លេងបាន 50% ក្នុងមួយរដូវកាល ហើយទទួលបានប្រាក់លើកទឹកចិត្តចំនួន 1 លានអឺរ៉ូ បើគាត់លេងបាន 70% ហើយគាត់នឹងក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតទី 2 របស់ក្លឹបបន្ទាប់ពី Cristiano Ronaldo ។


Juventus បានរកឃើញលទ្ធភាពនៃការនាំយកខ្សែប្រយុទ្ធ Ramsey ប៉ុន្តែ Arsenal ចង់រក្សាកីឡាកររហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាក្លឹបបានបរាជ័យក្នុងការរកប្រាក់ចំណេញពីការលក់កីឡាកររូបនេះ ដែលគេគិតថាគាត់មានតម្លៃប្រហែល 50 លានផោននៅក្នុងទីផ្សារបច្ចុប្បន្ន៕