Salah

Klopp បញ្ជាក់ពីទម្រង់លេងរបស់ Salah នៅរដូវកាលនេះ

លោក Jurgen Klopp អ្នកចាត់ការទូទៅនៃក្រុម Liverpool បានអះអាងថា រូបលោកមិនដែលព្រួយបារម្ភអំពីទម្រង់លេងរបស់ Mohamed Salah ឡើយ ហើយថ្មីៗនេះ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទីបីគ្រាប់ Hat Trick ពេលប៉ះក្រុម Bournemouth ។

៣គ្រាប់របស់ Salah បានជួយអោយក្រុម Liverpool ទទួលជ័យជម្នះ 4-0 និងឈរកំពូលតារាងនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍នេះ។

ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីពរូបនេះមិនទាន់ត្រលប់មកវិញនូវទម្រង់លេងដ៏អស្ចារ្យរបស់គាត់ដូចកាលពីរដូវកាលមុនឡើយ ប៉ុន្តែឥឡូវនេះ Salah រកបាន 12 គ្រាប់ក្នុង 22 ប្រកួតគ្រប់ក្របខ័ណ្ឌ។

ប៉ុន្តែ Klopp បាននិយាយថា គាត់មិនដែលព្រួយបារម្ភពីទម្រង់លេងរបស់ Salah ទេ បើទោះបីជាមានសំណួរខ្លះៗជុំវិញកីឡាករវ័យ 26 ឆ្នាំក៏ដោយ។

លោកបានប្រាប់កាសែតអង់គ្លេសថា “សូមមើលមុខជំនួញរបស់អ្នក [ប្រព័ន្ធផ្សព្វផ្សាយ] វាក៏ជាការលំបាកដូចគ្នាផងដែរ ដែលអ្នកត្រូវតែវិនិច្ឆ័យគ្រប់ពេលវេលា ។ ខ្ញុំចាប់អារម្មណ៍ខ្លាំងនៅពេលនេះ ប៉ុន្តែខ្ញុំមិនទាន់វិនិច្ឆ័យនោះទេ ព្រោះពេលនេះ វាគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលយើងធ្វើប៉ុណ្ណោះ ដូច្នេះខ្ញុំមិនបារម្ភនោះទេ”។

គួរបញ្ជាក់ផងដែរថា រដូវកាលទី 1 របស់ Salah នៅឯ Liverpool គឺមិនគួរឱ្យជឿឡើយ ខណៈដែលអតីតតារាបាល់ទាត់ Roma រកបាន 44 គ្រាប់ក្នុងការបង្ហាញខ្លួន 52 ដងឱ្យក្រុមហង្សក្រហម។