Man Utd បញ្ចេញតម្លៃខ្លួន និងនិយាយពីអនាគត Pogba ទៅ Real Madrid

លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកក្រុម Manchester United បានត្រៀមខ្លួនរួចរាល់ដើម្បីឲ្យ Paul Pogba ចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅនេះ ក្នុងតម្លៃ 120 លានផោន នេះបើតាមការចុះផ្សាយរបស់ The Sun។

ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំងរូបនេះ ត្រូវបានគេមើលឃើញថា គឺជាកីឡាករសំខាន់សម្រាប់ពង្រឹងក្រុមរបស់លោក Solskjaer នៅទឹកដី Old Trafford នៅពេលដែលគាត់កាន់កាប់តំណែងគ្រូបង្វឹកពេញសិទ្ធិកាលពីខែធ្នូឆ្នាំមុន ហើយគាត់អាចនឹងបញ្ចុះបញ្ចូល Pogba អោយស្នាក់នៅបន្តបាន។

គួរបញ្ជាក់ផងដែរថា Pogba បានចង់ទៅចូលរួមជាមួយ Barcelona តាំងពីរដូវក្តៅមុខម្លេះ បើទោះបីជាកាលពីពាក់កណ្តាលរដូវកាល រូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្រុមបីសាចក្រហមក៏ដោយ តែពេលនេះបំណងប្រាថ្នារបស់លោក Solskjaer ដើម្បីរក្សារ Pogba ហាក់មិនសមបំណងឡើង ដោយសន្ទុះដើម្បីចូលរួមជាមួយក្រុម Real Madrid វិញហាក់ដូចជាជិតបានសម្រេចហើយ។

លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិប Man Utd ជឿជាក់ថា ការបាត់បង់កីឡាករ Pogba ទៅ Real Madrid នឹងក្លាយជាការខកចិត្តយ៉ាងខ្លាំងចំពោះរូបមន្ត និងកេរ្តិ៍ឈ្មោះរបស់ Man Utd នៅទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយលោក Solskjaer មានអារម្មណ៍ថា លោកមិនមានលទ្ធភាពដឹកកីឡាករដែលកំពុងចង់ចាកចេញនោះទេ លោកសង្កត់ធ្ងន់លើការពង្រឹងក្រុម និងសុខចិត្តអនុញ្ញាតឱ្យលោក Pogba ផ្លាស់ទៅកាន់ Bernabeu ។
គ្រូបង្វឹកសញ្ជាតិន័រវែសដឹងថា ការដាក់សម្ពាធនឹងមាននៅក្នុងរដូវកាលក្រោយពេញមួយរដូវកាលរបស់គាត់ ហើយគាត់ចង់បានតែកីឡាករដែលគាត់អាចពឹងបានតែប៉ុណ្ណោះលើគម្រោងរបស់គាត់។

តែទោះយ៉ាងណា លោក Solskjaer នឹងមិនរុញកីឡាករ Pogba ឲ្យចាកចេញពីក្លឹបនៅទឹកដី Old Trafford ទេ ហើយគាត់ដឹងថា Woodward នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សា Pagba ឲ្យនៅបន្ត៕