Simeone ឆ្លើយតបទៅកាន់ Ronaldo ​ភ្លាមៗ ក្រោយធ្វើស្តាយអបអរគ្រាប់បាល់បញ្ឈឺ

នេះបើយោងតាមការចុះផ្សាយ របស់វេបសាយ Metro អង់គ្លេសបានបញ្ជាក់ថា៖ លោក Diego Simeone បានចេញមុខការពារខ្សែប្រយុទ្ធ Cristiano Ronaldo បន្ទាប់ពីគេធ្វើឲ្យក្រុមអ្នកគាំទ្រ Atletico Madrid មានការខឹងសម្បា ដោយប្រើស្តាយអបអរគ្រាប់បាល់របស់អាហ្សង់ទីន ‘cojones’ បន្ទាប់ពីការទទួលជ័យជម្នះ 3-0 នឹងជួយឲ្យក្រុម Juventus ឡើងទៅកាន់វគ្គបន្ទាប់ពាន Champions League កាលយប់មិញ ។

គួររំលឹកថាក្រុម Juventus ត្រូវបានរងបរាជ័យក្នុងលទ្ធផល 2-0 នៅជើងទីមួយនៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែកីឡាករ Ronaldo បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ម្នាក់ឯង ដើម្បីកក់កន្លែងវគ្គ ៨ ក្រុមចុងក្រោយក្នុងពាន UEFA Champions League ។

គួរបញ្ជាក់ថាលោក Simone បានបង្កភាពចម្រូងចម្រាសនៅក្នុងជើងទីមួយ និងត្រូវបានពិន័យជាសាច់ប្រាក់ចំនួន 20.000 អឺរ៉ូ (17.000 ផោន) បន្ទាប់ពីគាត់អបអរជាមួយកាយវិការអាសអាភាសនៅឯកីឡដ្ឋាន Wanda Metropolitano ។

យ៉ាងណាមិញ Ronaldo ក៏បានប្រើប្រាស់ការអបអរដូចគ្នានេះដែរ នៅឯទីក្រុង Turin កាលពីយប់មិញនេះ នៅពេលក្រុម Juve ទទួលជ័យជម្នះលើក្រុម Atletico Madrid នៅ​ឯកីឡដ្ឋាន Allianz ។

លើសពីនេះនៅពេលគេសួរអំពីការអបអររបស់កីឡាករ Ronaldo បន្ទាប់ពីការប្រកួតនេះ លោក Simeone បានឆ្លើយតបថាៈ ” ប្រាកដណាស់គាត់កំពុងគិតអំពីអ្នកគាំទ្ររបស់គាត់ នៅពេលគាត់ធ្វើវាដូចជាខ្ញុំធ្វើនៅឯ Wanda ដែរ យើងអាចនិយាយបានថាពួកគេមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ” ។

បន្ទាប់​ពី​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ពេល​ដែល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​៣៤​ឆ្នាំ​បាន​អបអរ​យក​ដៃ​ក្ដោប​ប្រភេទ​ ឌឺ​ទៅ​កាន់​​អ្នក​ចាត់​ការ​របស់ Atletico។ Ronaldo រក​បាន hat-trick ​៨​ដង​នៅ​ក្នុង Champions League តាម​ទាន់​កំណត់ត្រា​របស់ Lionel Messi៕