Alex Ferguson and Jose

Ferguson ឋិតនៅពីក្រោយខ្នង រឿងការសម្រេសចិត្តរបស់ Man Utd នាពេលនេះ

នេះបើយោងតាមការចុះផ្សាយរបស់ Metro អង់គ្លេសបានបញ្ជាក់ថា ក្រុមការងាររបស់ Manchester United បានសួរ Sir Alex Ferguson សម្រាប់ការបញ្ចូលរូបគាត់ ក្នុងការសម្រេចចិត្តខ្លះៗ ដើម្បីស្វែងរកអ្នកចាត់ការរយៈពេលវែងថ្មី ក្រោយពីបណ្តេញលោក Jose Mourinho ចេញ។

គួរបាញ្ជាក់ថា លោក Mourinho ត្រូវបានបញ្ចប់កិច្ចសន្យាក្នុងនាមជាអ្នកចាក់ការទូទៅ ដោយអនុប្រធានប្រតិបត្តិលោក Ed Woodward ក្នុងអំឡុងពេលនៃកិច្ចប្រជុំខ្លីមួយ នៅទីលានហ្វឹកហាត់របស់ក្លិប កាលពីព្រឹកថ្ងៃអង្គារ ខណៈពេលដែល Ole Gunnar Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ Man United សម្រាប់រដូវកាលដែលនៅសេសសល់ រួមជាមួយលោក Mike Phelan ក៏នឹងវិលត្រឡប់មកកាន់ក្លឹបវិញ ក្នុងនាមជាជំនួយការផងដែរ។

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ Tottenham ក៏គឺជាជម្រើសដ៏ពេញចិត្តរបស់ Man United ក្នុងនាមជាអ្នកស្នងតំណែងរយៈពេលវែងពីលោក Mourinho ទោះបីជាការផ្លាស់ប្តូរមិនត្រូវបានធ្វើឡើងមុនពេលបញ្ចប់រដូវកាលនេះក៏ដោយ។ ហើយបើយោងតាមគេហទំព័រ The Independent ឯណេះវិញ លោក Ferguson កំពុងត្រូវបាន “ប្រឹក្សាយ៉ាងសកម្ម” ដោយប្រធានក្លឹប ខណៈដែលក្លឹបនៅតែបន្តពឹងពាក់គាត់ ក្នុងការជ្រើសរើសរបស់ពួកគេ។

លោក Ferguson ដែលបានចូលទស្សនា ពេលដែលបរាជ័យរបស់ក្រុម Man United 3-1 នៅលើទឹកដី Anfield កាលពីថ្ងៃអាទិត្យ ត្រូវបានគេដឹងថា គាត់ជាអ្នកដែលកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់ លោក Pochettino ខណៈដែលអ្នកទាំងពីរ ក៏ធ្លាប់បានជួបជុំគ្នា ទទួលទានអាហារថ្ងៃត្រង់កាលពីអតីតកាលផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Pochettino ត្រូវបានគេអះអាងថា គាត់ក៏ចង់បានការជំនួសលោក Mourinho នៅ Man United ហើយចង់បានការងារនេះនៅចុងបញ្ចប់នៃរដូវកាលនេះ៕

Leave A Comment

Your email address will not be published. Required fields are marked *