ក្លឹបធំៗទាំង១០ ដែលមានចំណូលបានពីការឧបត្ថម្ភច្រើនជាងគេ

ត្បិតតែរដូវកាលថ្មីនេះ Manchester United លេងមិនសូវបានល្អ និងមានការមិនពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រ ប៉ុន្តែក្រុមក្នុងក្របខ័ណ្ឌអង់គ្លេស Premier League មួយនេះ នៅតែជាក្លឹបមួយដែលអាចរកចំណូលបានច្រើនជាងគេពីម្ចាស់ឧបត្ថម្ភផ្សេងៗ។

តាមរបាយការណ៍ជាច្រើនបានបង្ហាញថា ក្លឹបបិសាចក្រហមមានអ្នកឧបត្ថម្ភជាដៃគូរហូតដល់ទៅ៦៨ ហើយរកចំណូលបាន ២៧៩លានអឺរ៉ូក្នុងមួយឆ្នាំ។ ចំណូលនេះបានធ្វើឲ្យពួកគេក្លាយជាក្លឹបទទួលបានចំណូលលើសគេក្នុងចំណោមក្លឹបកំពូលៗនៅអឺរ៉ុប។

១.Manchester United: ២៧៩លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ៦៨

២.Barcelona: ២៦១លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ៤៣

៣.Bayern Munich: ១៨០លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ២៩

៤.Real Madrid: ១៧៨លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ១៩

៥.Chelsea: ១៥៤លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ១៨

៦.Manchester City: ១៤៩លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ៣៨

៧.Arsenal: ១២៤ លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ២៧

៨.Liverpool: ១១៧លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ១៧

៩.Paris Saint-Germain: ១១២លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ២៤

១០.Juventus: ១០១លានអឺរ៉ូ ពីដៃគូឧបត្ថម្ភ៣៩

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជារបាយការណ៍សម្រាប់ចំណូលដែលទទួលបានមកពីម្ចាស់ឧបត្ថម្ភតែប៉ុណ្ណោះ មិនទាន់បានបូកបញ្ចូលចំណូលផ្សេងៗនោះទេ៕

Leave A Comment

Your email address will not be published. Required fields are marked *